CamNews

តារា 

Lady Gaga យកផ្លែដូងមកបាំងសុដន់

ថ្មីៗនេះ Lady Gaga បានមានឱកាសធ្វើដំណើរទេសចរណ៍ទៅដល់ Rio De Naneiro ប្រទេស
Brazil។ តារាចម្រៀងស្រីវ័យ ២៦ឆ្នាំរូបនេះ បានធ្វើអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលដោយ
នាងឈរនៅយ៉រសណ្ឋាគារក្នុងសភាពអាក្រាតកាយ។

នាងស្លៀកពាក់តែខោអាវក្នុង ហើយស្វាគមន៍ទៅអ្នកគាំទ្រ។ មិនបញ្ឈប់ត្រឹមនេះ នាងបានដោះ
អាវទ្រនាប់ចេញថែមទៀត ដោយយកផ្លែដូងមកបាំងសុដន់ទៅវិញ។ ទស្សនិកជន Brazil បាន
ឲ្យដឹងថា ពួកគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅនឹងការហ៊ាន និងជឿជាក់របស់តារាស្រី
ល្បីឈ្មោះម្នាក់នេះ ប៉ុន្តែមនុស្សភាគច្រើនសុទ្ធតែយល់ឃើញថា នេះគឺជាបង្ហាញពីមនោសញ្ចេត-
នាស្និទស្នាលមួយរបស់ Lady Gaga ពេលមកដល់ Brazil ៕

ដោយ៖ សិលា
ប្រភព៖ k14


Tags: Lady Gaga topless coconut covering entertainment star