CamNews

កីឡាអន្តរជាតិ 

អ្នកចាត់ការទូទៅរបស់ហង្សក្រហម (Liverpool) លោក Klopp មានជំនឿថាហង្សក្រហមនិងលើកពាន

ក្រុមហង្សក្រហម (Liverpool) នឹងមានឧកាសឈ្នះពានជាលើកដំបូង ក្រោមការគ្រប់គ្រងរបស់លោក Klopp នៅពេលដែលជួបជាមួយនឹងមាន់ខ្នាយដែក (Tottenham Hotspur) ក្នុងជំនួបការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ក្នុងទឹកដីម៉ាទ្រីត (Madrid) នៅថ្ងៃសៅរ៍។



អ្នកចាត់ការរបស់ក្រុមមាន់ខ្នាយដែក (Tottenham Hotspur) លោក Mauricio Pochettino មិនយល់ស្របនឹងលោក Klopp នោះទេ ដោយនិយាយថា អ្នកចាត់ការសញ្ជាតិ អាលឺម៉ង់ របស់ក្រុមហង្សក្រហម មិនគួរវិនិច្ឆ័យថាក្រុមរបស់គាត់ចាញ់ទាំងពីរលើកនោះទេ។

លោក Klopp បាននិយាយថា​ គាត់ដឹងថាហេតុអ្វីបានជាគាត់វិនិច្ឆ័យព្រោះផ្អែកទៅលើពាន  ខណៈពេលដែលអ្នកចាត់ការទូទៅរបស់ មាន់ខ្នាយដែក​ លោក Pochettino​ ក៏យល់ស្របដែរនោះ។
គាត់បាននិយាយក្នុងព័ត៌មានរបស់ The Guardian ថា “ខ្ញុំគិតថា លោក Poch និយាយត្រូវ ប៉ុន្តែវាមិនសំខាន់អ្វីនោះទេ”។

“តាមពិតទៅអ្នកទស្សនាទេតើ ដែលមានសិទ្ឋិវិនិច្ឆ័យលើពួកយើង ថាតើពួកយើងឈ្នះ ឬចាញ់។
“ប្រសិនបើក្រឡេកមើលទៅអតីតកាល កាលពី ២០ឆ្នាំមុន ហើយគ្មានអ្នកណាម្នាក់និយាយអំពីរដូវកាលដ៏អស្ចារ្យរបស់យើងទេ លើកលេងតែមានក្រុមផ្សេងទៀតប្រកួត បាន៩៧ ពិន្ទុ ប៉ុន្តែចំពោះខ្ញុំ ក្នុងនាមជាមនុស្សម្នាក់  ខ្ញុំនៅតែនិយាយពីវាជារៀងរហូត។

“ប្រហែលនោះ គឺជាអ្វីដែលលោក Poch ចូលចិត្តដូចគ្នា​ ប៉ុន្តែអុ្នកទស្សនាគឺបែបនេះ ហើយពួកយើងត្រូវតែទទួលស្គាល់។ សម្រាប់ការវិនិច្ឆ័យទៅលើគ្រូបង្វឹក គឺជារឿងដ៏ល្ងីល្ងើមួយ ពីព្រោះពួកយើងបានដឹងហើយថា ពួកយើងស្ថិតក្នុងកាលៈទេសៈផ្សេងគ្នា។ ​ ពួកយើងមានក្រុមផ្សេងគ្នា និងមានក្លឹបផ្សេងគ្នា ពួកយើងត្រូវតែ តស៊ូនឹងប្រកួតជាមួយក្រុមផ្សេងៗ។”

លោក Klopp បានចាញ់វគ្គផ្ដាច់ព្រ័ត្រ ៣ជាប់គ្នា តាំងតែពីពេលដែលលោក មកគ្រប់គ្រងក្រុមហង្សក្រហម ក្នុងខែ តុលា ឆ្នាំ ២០១៥ បូករួមទាំងឆ្នាំមុនផងដែរ។

ប៉ុន្តែអតីតអ្នកចាក់ការទូទៅរបស់ក្រុម Borussia Dortmund បាននិយាយថា វាមានចំណុចផ្សេងទៀតដែលត្រូវវិនិច្ឆ័យទៅលើគ្រូបង្វឹកជាជាង ទៅលើពាន។
លោក Klopp បានបន្ថែមទៀតថា៖ “គ្រូបង្វឹកមួយចំនួនធំដូចជាពួកយើង វិនិច្ឆ័យគ្នាមិនផ្អែកទៅលើពាននោះទេ ហើយវាក៏មិនមែនមកពីពួកយើងមិនឈ្នះដែរ តែពីព្រោះពួកយើងដឹងអំពីទួនាទី”។

 “ខ្ញុំមិនបាននិយាយថា អ្នកចាត់ការទូទៅរបស់ Manchester City លោក Pep Guardiola ខ្លាំងនោះទេ -នេះគឺជាអ្វីដែលខ្ញុំតែងគិត- ពីព្រោះគាត់ទើបតែលើកពាន Premier League”៕

 

ប្រែសម្រួល៖ ស៊ីថា 

ប្រភព៖ fotmob