អង់គ្លេស៖ ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួត អូឡាំពិកឆ្នាំ ២០១២ កាលពីខែ សីហា គឺបានធ្វើ
អោយប្រទេសអង់គ្លេសរវល់ស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ។ តែពេលនេះ កីឡាករមកពីគ្រប់
ទិសទី បានមកមូលគ្នាក្នុងប្រទេសអង់គ្លេសសារជាថ្មី ក្នុងគោលបំណងដើម្បីធ្វើការប្រកួតកី
ឡា Paralympic និង Game Lane ។
បើតាមការអោយដឹង ពីភ្នាក់ងារសារពត៌មានអង់គ្លេស បានអោយដឹងថា ព្រលានយន្ដហោះ
អន្ដរជាតិអង់គ្លេស Hearthrow ថ្ងៃនេះ គឺមានកីឡាករ កីឡាការនីរាប់ពាន់នាក់ ពោលគឺចំនួន
២៥ ប្រទេសជុំវិញពិភពលោកដែលបានមកចូលរូម។
គួររំលឹកផងដែរថា កីឡា Paralympic ជាប្រភេទកីឡា ដែលត្រូវបានរៀបចំឡើងសម្រាប់អ្នក
ពិការទូទៅ។ កីឡានេះទៀតសោត ក៏មានប្រជាប្រិយភាពក្នុងតំបន់អឺរ៉ុបនាពេលបច្ចុប្បន្នផង
ដែរ។ កីឡានេះគឺបានលើកទឹកចិត្ដដល់មនុស្សពិការទាំងអស់ អោយចូលរូមសកម្មភាពកីឡា
ក៏ដូចជាទទូលបាននូវការគាំទ្រពីទស្សនិកជន និងរង្វាន់ជាច្រើនផងដែរ។ នេះជាវីដេអូក្លីប
មួយ ដែលបង្ហាញពីចំនួនកីឡាករដ៏ច្រើនលើសលប់ ដែលបានមកចូលរួមធ្វើការប្រកួតនៅ
ប្រទេសអង់គ្លេស៕
ដោយ៖ សីហា
ប្រភព៖ sky