CamNews

ពិធីបើកសម្ពោធកីឡាអូឡាំពិកជនពិការ ឆ្នាំ ២០១២

ឡុងដុន៖ ការប្រកួតកីឡាអូឡាំពិកជនពិការ ឆ្នាំ ២០១២ នៅទីក្រុងឡុងដុន ប្រទេសអង់គេ្លស
បានចាប់ផ្តើមបើកសម្ពោធ កាលពីថ្ងៃទី២៩  ខែសីហា ឆ្នាំ២០១២ ម្សិលមិញ ដែលមានការចូល
រួមពីភ្ញៀវកិត្តិយស និងជនពិការ មកពីគ្រប់បណ្តាលប្រទេសទាំងអស់លើពិភពលោក។

យោងតាមបណ្តាញសារពត៌មាន wired បានឱ្យដឹងថា   ការប្រកួតកីឡាអូពិកជនពិការនេះ  គឺ
មានរយៈពេលត្រឹមតែ ១៣ថ្ងៃប៉ុណ្ណោះ ដែលនឹងត្រូវបិទបញ្ចប់ទៅវិញនៅថ្ងៃទី១០ ខែកញ្ញា  ឆ្នាំ
ឆ្នាំ២០១២ ខាងមុខនេះ។

ការប្រកួតកីឡាអូឡាំពិកជនពិការឆ្នាំ ២០១២ នេះ គឺផ្តោងទៅលើការរុករកឃើញនៃបច្ចេកវិទ្យា
វិទ្យាសាស្រ្តថ្មីៗ  និងការអប់រំ ដែលមានការចូលរួមប្រកួតប្រជែង  ពីជនពិការមកពីប្រទេសនៅ
ជុំវិញពិភពលោក៕


ដោយ៖ វណ្ណៈ
ប្រភព៖ wired


Tags: Sport,  Paralympics 2012 Opening Ceremony Dazzles London