CamNews

ព័ត៌មានជាតិ 

ប្រើពូថៅ កាប់ប្រហារ ប្លន់អ្នករត់ម៉ូតូឌុប ទាំងព្រឹក

ភ្នំពេញ៖ មានករណីកាប់ប្លន់ អ្នករត់ម៉ូតូឌុបម្នាក់ បណ្ដាលឲ្យ របួសក្បាល យ៉ាងធ្ងន់ធ្ងរកាលពី វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ នេះ ក្នុងភូមិអូរអណ្ដូងសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឌុប សង្ស័យ ពីស្ពានច្បារអំពៅ ឆ្ពោះមកចំណុចកន្លែងកើតហេតុ ពេលនោជនសង្ស័យបានប្រាប់ បុរសអ្នករត់ម៉ូតូឌុបឲ្យឈប់ ដើម្បីចូលផ្ទះ យកលុយ ឲ្យថ្លៃម៉ូតូឌុប ប៉ុន្តែពេលចេញមកវិញ បែរជាមានកាន់ពូថៅ រួចកាប់ លើជនរងគ្រោះពីក្រោយ ធ្វើឲ្យផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ច ព័ទ្ធចាប់ជនសង្ស័យបានភ្លាមៗ ។

ករណីនេះគេនៅមិនទាន់ស្គាល់ឈ្មោះ ជនសង្ស័យ និងជនរងគ្រោះនោះទេ ហើយមិនទាន់ដឹងថា ជាករណីនេះជាករណីប្លន់ ឬជាគំនុំនោះទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh