CamNews

តារា 

2NE1 Dara ថើបប្រិយមិត្ត នៅលើឆាកសម្ដែង

កាលពីថ្ងៃទី ២៨ កក្កដានេះក្រុម 2NE1 បានធ្វើការប្រគុំតន្រ្តីមួយដោយមានការសម្ដែងបទចម្រៀង
ដែលចូលរួមពីសំណាក់ប្រិយមិត្តស្មាក់ចិត្តផងដែរ។

តែអ្វីដែលប្លែកនោះគឺគេឃើញ San Dara Park បានថើបថ្ពាល់ប្រិយមិត្តបុរសម្នាក់នោះក្នុងពេល
បញ្ចប់ការសម្ដែងទៀតផង។ ការប្រគុំតន្រ្តី New Evolution World Tour របស់ 2NE1 ដែលបានធ្វើ
ឡើងនៅ Seoul Olympic Park Gynmastics Stadium កាលពីថ្ងៃទី ២៨ នេះគឺជាការបើកឆាកនៃ
ការប្រគុំតន្រ្តីបែប World Tour នេះទាំងមូល។

តែក្នុងការចេញសម្ដែងនេះគេឃើញ San Dara បានសម្ដែងមួយបទជាលក្ខណៈទោលហើយនាង
បានប្រកាសថានាងចង់នាំប្រិយមិត្តម្នាក់ពីកន្លែងអង្គុយមកចូលរួមសម្ដែងបទចម្រៀងជាមួយនាង
នៅលើឆាក។ បុរសៗគ្រប់គ្នាគ្រាន់តែឮបែបនេះភ្លាមស្រាប់តែគ្រប់គ្នានាំគ្នា បក់ដៃដើម្បីជាសញ្ញាសុំ
អោយ San Dara នាងជ្រើសរើស។

ចុងក្រោយនាងបានជ្រើសរើសបុរសម្នាក់ពាក់អាវ.ស ដើម្បីមកសម្ដែងជាមួយនាង។ San Dara
បានសម្ដែងបទចម្រៀងទោលរបស់នាងដែលបានចេញផ្សាយកាលពីឆ្នាំ ២០០៩ មានចំណងជើង
ថា Kiss ដែលនាងបានសម្ដែងជាមួយនឹងភាព Sexy របស់នាង នឹងចុងក្រោយនាងបានថើបបុរស
ម្នាក់នោះ ដែលនាំអោយមានបុរសៗជាច្រើននាំគ្នាស្រែកហ៊ោរ ហាក់ដូចជាច្រណែនណាស់។

ក្រុម 2NE1 នឹងចេញទៅសម្ដែងនៅអាមេរិកនាថ្ងៃទី ១៧ សីហាដែលពួកគេនឹងទៅសម្ដែងនៅ New
Jersey និង California បន្ទាប់មកពួកគេនឹងចេញទៅជប៉ុននៅថ្ងៃទី ១ កញ្ញា ដោយចេញទៅសម្ដែង
នៅ Osaka, Nagoya និង Yokohama៕

ដោយ៖ ម៉ូកា
ប្រភពពី៖​ allkpop 

 


Tags: san dara park 2ne1 kpop