CamNews

តារា 

សួង សុខារ៉ានីត អួតលុយខ្លួនឯង កុំឲ្យចាញ់ អ្នកបានអាំងប៉ាវ

(ភ្នំពេញ)៖ ខុសប្លែកពីតារាប្រុស-ស្រីឯទៀតនាឱកាសពិធីបុណ្យប្រពៃណី ឆ្នាំចិន២០១៧នេះ ភាគច្រើនសុទ្ធសឹងតែទទួលបានកាដូរពិសេសពីក្រុមគ្រួសារ-មិត្តភ័ក្តិ ឬមនុស្សជាទីស្រលាញ់រួចនាំគ្នា ថតបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាការបង្ហួតបង្ហាញសាធារណៈជនឬមហាជន ដែលនិយប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែបើងាកទៅមើលតារាសម្តែងស្រីរូបស្រស់កញ្ញា សួង សាខារ៉ានីត ឯណោះវិញ ស្រាប់តែដល់ថ្ងៃចុងង្ហើយ នៃពិធីបុណ្យចូលឆ្នាំចិននាង ក៏បានបង្ហោះផងដែរនូវអាំងប៉ាវលួងខ្លួនឯងសុទ្ធតែប្រាក់ដុល្លារ។

ជាមួយគ្នានៃការបង្ហោះ ភ្ជាប់ជាមួយការដូរអាំងប៉ាវលួងខ្លួនឯង ដែលមានក្រដាស់ប្រាក់១០០ដុល្លារ ចំនួន៣ ឬ៤សន្លឹកនេះ ដែរតារាស្រី សួង សាខារ៉ានីត បានបញ្ជាក់ថា នេះពុំមែនអាំងប៉ាវដែលខ្លួន ទទួលបានពីនរណាម្នាក់ នាឱកាសពិធីបុណ្យចូលឆ្នាំចិនឡើយពោលគឺកាដូរលួងខ្លួនឯង ព្រោះនេះគឺជាប្រាក់ខ្លួនឯងដោយផ្ទាល់។

កញ្ញា សួង សាខារ៉ានីត ក៏បាននិយាយបែបលេងសើចថា នាងខ្ញុំ សួង សាខារ៉ានីត ក៏ដូចជាខ្លួនឯងផ្ទាល់ នាងខ្ញុំពិតសប្បាយរីករាយខ្លាំងណាស់នារដូវចូលលឆ្នាំចិននេះ ហើយក៏សូមអគុណទៅដល់ខ្លួនឯង ដែលបានដកលុយខ្លួនឯងផ្ទាល់ ចេញពីក្នុងកាបូបលុយដើម្បីថតអួតគេអួតឯងថាឆ្នាំនេះ នាងខ្ញុំក៏បានទទួលអាំងប៉ាវពីខ្លួនឯង ដែលបញ្ជាក់វាជាកាពិត៕




ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Soung sokharanith