CamNews

តារា 

តារាកំប្លែងកូរ៉េ Jung Jun Ha ជិតក្លាយជាឪពុកគេ

តារាកំប្លែងប្រចាំបុស្ត៍ទូរទស្សន៍កូរ៉េ Jung Jun Ha បានប្រកាសក្នុងកម្មវិធី Infinity Challenge ថា
គេនិងប្រពន្ធរបស់គេកំពុងតែសម្លឹងមើលថ្ងៃដែលនឹងត្រូវបន្ថែមសមាជិកគ្រួសារខណៈដែលប្ដី
ប្រពន្ធគូនេះរស់នៅតែ ២ នាក់ក្រោយអាពាហ៍ពិពាហ៍មកច្រើនឆ្នាំមកហើយ។

ក្នុងន័យនេះគឺ Jun Ha ចង់បញ្ជាក់យ៉ាងច្បាស់ថាគេនឹងប្រពន្ធរបស់គេកំពុងតែមានគំរោងក្នុងការ
យកកូនជាលើកដំបូង ហើយក្នុងកម្មវិធីនោះដែរលោក Yoo Jae Suk ដែលជាតារាកំប្លែងល្បីមួយ
រូបដែរនោះបានចូលរួមអបអរសាទរដោយបាននិយាយថា Jung Jun ពេលនេះជិតក្លាយជាប៉ាៗ
គេដែរហើយ ហើយក៏ជាប៉ាៗទី ៤ ក្នុងកម្មវិធី Infinity Challenge ផងដែរ។

ហើយបន្ទាប់ពីកម្មវិធីបានចង់សព្វគ្រប់ទៅ Jung Jun ក៏បានធ្វើការប្រកាសក្នុងទំព័រ Twitter របស់
ខ្លួនផងដែរ ដែលគេបានទទួលការគាំទ្រ និងអបអរពីសំណាក់ប្រិយមិត្តជាច្រើន ហើយគេក៏បាន
ប្រាប់ផងដែរថា ការពិតទៅគេរំពឹងថាបានកូនស្រីប៉ុន្តែចៃដន្យអីបានកូនប្រុសទៅវិញ តែយ៉ាងណា
ក៏ល្អដែរព្រោះគេរំពឹងថានឹងបង្រៀនកូនរបស់គេលេងបាល់បោះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Soompi 

 


Tags: Infinity Challenge jung jun ha kpop