(ប៉េកាំង)៖ ប៉ូលិស Zhejiang បានចាប់ខ្លួនស្ត្រីម្នាក់គឺនាង Zhang បន្ទាប់ពីរកឃើញថានាងបានបង្ករបួសស្នាមលើបុរស ជាប្តីដោយយកស្រ្ពៃយ៍បាញ់ថ្នាំសម្លាប់សត្វល្អិតទៅបាញ់ពីលើខោក្នុងប្តីបណ្តាលឲ្យលិង្គរបស់ប្តីនោះមានសភាពពុកផុយដូចត្រូវទឹកអាស៊ីតអញ្ចឹង។
ហេតុការណ៍នេះកើតឡើងនៅចំថ្ងៃដែលកូនស្រីរបស់បុរសរងគ្រោះ រៀបការហើយគេប្រាប់ប៉ូលីសថា ខ្លួនមិនគិតថា ប្រពន្ធធ្វើបែបនេះទេរហូតដល់ខោក្នុងត្រូវផុយរបេះតែម្តង មិនតែប៉ុណ្ណោះធ្វើឲ្យបុរសជាប្តីពិបាកដកដង្ហើមទៀតផង ។
ក្រោយមក ប្តីរបស់ស្ត្រីបង្កហេតុក៏បានទៅជួបគ្រូពេទ្យដើម្បីព្យាបាលខ្លួនដោយចំណាយពេលអស់ ២សប្តាហ៍ទើបក្រុម គ្រូពេទ្យប្រាប់គេថា រោគសញ្ញាដែលកើតនេះបណ្តាលមកពីសារជាតិពុលនិងខោក្នុងដែលគ្រប ដណ្តប់ដោយថ្នាំពុល ទីបំផុត Zhang ក៏ត្រូវចាប់ខ្លួន។
ក្រោយពីត្រូវឃាត់ខ្លួន Zhang សារភាពថា នាងធ្វើបែបនេះដើម្បីសងសឹកប្តីដោយនាងបាញ់ស្ព្រៃយ៍ថ្នាំសម្លាប់សត្វល្អិត លើខោក្នុងប្តីហើយយកទៅឲ្យគេស្លៀកនៅថ្ងៃរៀបការរបស់កូនស្រី៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង