(បរទេស)៖ មហាជនពិតជាមានការ ភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលពួកគេបានឃើញ នាង Selena Gomez ផ្តល់ការអបអរសាទរ ទៅដល់ Justin Bieber ក្នុងថ្ងៃដែលតារាចម្រៀង ប្រុសរូបនេះ បានទទួលពាន Grammy Award ជាលើកដំបូង ក្នុងឆ្នាំ២០១៦នេះ ដោយនាងបានស្ទុះទៅឱបស្វាគមន៍ អតីតគូស្នេហ៍នៅចំពោះមុខ ទស្សនិកជន តែម្តង។
Justin គឺជាតារាចម្រៀងវ័យ២១ឆ្នាំ ដ៏លេចធ្លោម្នាក់បានជាប់ ជាតារាចម្រៀងដែលមានក្បាច់រាំល្អបំផុត ក្នុងឆ្នាំនេះ បន្ទាប់ពីចម្រៀងមួយបទរបស់គេ មានចំណងជើងថា «Where Are U Now» បានអង្រួនដួងចិត្ត អ្នកទស្សនាឲ្យគាំទ្រយ៉ាងខ្លាំង។ Selena Gomez និយាយថា «នាងពិតជាមានមោទនភាព ចំពោះគាត់ណាស់..» ដែលនេះជាសម្តីតារាស្រីវ័យក្មេងរូបនេះ សំដៅដល់ Justin Bieber អតីតគូស្នេហ៍ដែលធ្លាប់ផ្អែមល្ហែម ជាមួយគ្នាបន្ទាប់ ពីគេទទួលបានពាន Grammy Award កាលពីពេលថ្មីៗកន្លងទៅ។
ការបង្ហាញពីភាពស្និទ្ធស្នាល ជាថ្មីរវាងអ្នកទាំងពីរ ត្រូវបានមហាជនចោទជាសំណួរថា តើ Justin Bieber និង Selena Gomez អាចត្រឡប់មកត្រូវរ៉ូវគ្នា ក្នុងផ្លូវស្នេហាវិញ ឬយ៉ាងណា ប៉ុន្តែចម្លើយ គឺមានតែពួកគេទេ ដែលអាចប្រាប់ពីការពិតបាន៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី