កូរ៉េ៖ អ្នកនិយមគាំទ្រ តារាចម្រៀងកូរ៉េ ថ្មីៗនេះបាននាំគ្នានិយាយ ពីសម្រស់ស្បែកមុខ របស់តារាស្រីរូបស្រស់វ័យ ២២ឆ្នាំ Yura សមាជិកក្រុមចម្រៀង Girl’s Day ថា មានស្បែកមុខស្អាតឥតខ្ចោះ។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៥នេះថា ក្រុមចម្រៀងកូរ៉េ Girl’s Day ត្រូវគេដឹងថា ជាក្រុមចម្រៀង ដែលមានសមាជិកស្អាតជាងគេ ហើយម្នាក់ក្នុងចំណោមនោះ គឺតារារូបស្រស់ Yura ត្រូវគេសរសើរថា នាងសាច់មុខស្អាត ឥតខ្ចោះ ដោយនាំគ្នាយករូបភាព របស់នាងមកពង្រីក ឲ្យធំហើយមើល ទៅគ្មានស្នាមបន្តិចសោះ គ្មានការ Makeup អ្វីឡើយ ។
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល