CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រកម្ពុជា ទ្រង់ប្រទានគ្រឿងឥស្សរិយយស «មុនីសារាភ័ណ្ឌ» ជូនដល់សពលោក ប៉េង ប៉ាត់

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានប្រោសប្រទាន គ្រឿងឥស្សរិយយស «មុនីសារាភ័ណ្ឌ» ថ្នាក់មហាសេរីវឌ្ឍន៍ ដល់សពលោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធ​សភា ដែលជាស្វាមីរបស់ឧបនាយករដ្ឋមន្រ្តី មែន សំអន ។ នេះបើតាមព្រះរាជក្រឹត្យព្រះ​មហាក្សត្រចេញនៅថ្ងៃទី២ ខែមីនា។

អតីតនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ជាមិត្តរួមជំនាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូផ្តួលរំលំរបប ប៉ុល ពត បានទទួលមរណភាព កាលពីវេលាម៉ោងប្រមាណ ១៖៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៦នេះ ដោយរោគាពាធក្នុងជន្មាយុ ៦៦ឆ្នាំ។ ពេលនេះសពរបស់លោកកំពុងតម្កល់ក្នុងភូមិគ្រឹះលេខ៣ ផ្លូវលេខ៤៦៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងជើងក្រសួងមហាផ្ទៃ)។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី



Tags: National news local news social news Cambodia Khmer Asia Phnom Penh