កំសាន្ត ៖ ថ្មីៗនេះមានរបាយការណ៍ បានឲ្យដឹងថា នាង Pinky Savika នឹងវិលត្រលប់ចូលសិល្បៈវិញ ព្រមទាំងពាំនាំជាមួយនឹងស្នាដៃថ្មី ជាមួយនឹងការសម្តែងរឿងភាគថ្មីមួយ ដែលមានចំណងជើងថា "Krung Gum" ដែលនិពន្ធនិងដឹកនាំដោយ Off Pongpat ដែលជាអ្នកនិពន្ធនៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺព័ត៌មានមួយនេះ មិនមែនជាការពិតទេ ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អតីតភរិយារបស់លោក Petch Itti Chawalittamrong នឹងត្រូវសម្តែងរឿងភាគថ្មីមួយដែលមានចំនងជើងថា "Poot Pissawas" ដែលនិពន្ធដោយ Tye Nattapol ហើយនឹងត្រូវចាក់បញ្ចាំងតាមរយៈស្ថានីយ័ទូរទស្សន៍ ONE 31 ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook