CamNews

ភាពយន្ត 

ខ្សែភាព​យន្ត ‘Black Panther’ ត្រូវ​បាន​គេ​ទន្ទឹម​រង់​ចាំ​ច្រើន​ជាង​គេ​ ក្នុង​ឆ្នាំ ២០១៨

កំសាន្ត ៖ ក្រោយ​ពេល​ដែល​ខ្សែភាព​យន្ត ‘Black Panther’ បាន​​បង្ហាញ​នូវ​ឈុត​ខ្លីៗ​រួច​មក វា​បាន​ក្លាយ​ទៅ​ជាចំណាប់អារម្មណ៍​របស់​អ្នក​​ទស្សនា ជុំ​វិញ​ពិភ​​ពលោក។

មិន​តែ​ប៉ុណ្ណោះ “Black Panther” ត្រូវ​បាន​គេ tweet ច្រើន​ជាង​៥ លាន​ដង នៅ​ក្នុង​ Twitter ដែល​កំពុង​បំបែក​កំណត់​ត្រា​ក្នុង Twitter ឆ្នាំ ២០១៨។

បន្ទាប់​ពី​រឿង​​ “Black Panther” ខ្សែភាព​យន្ត “Star Wars: The Last Jedi” បាន​ទទួល​ចំណាត់​ថា្នក់​លេខ​ពីរ ហើយ “Maze Runner: The Death Cure” ជាប់​ចំណាត់​ថ្នាក់​លេខ​បី នៅ​ក្នុង​ Twitter។

ហើយ​នៅ​ថ្ងៃ​នេះ Twitter និង Marvel Studios នឹង​ធ្វើ​​ការ​ផ្សាយ​បន្ត​ផ្ទាល់ សំណួរ​ ចម្លើយ (live-stream Q&A) ជា​មួយ​នឹង​តួអង្គ ក្នុង​រឿង “Black Panther” ដូចជា Chadwick Boseman, Lupita Nyong’o, Michael B. Jordan, Danai Gurira, Winston Duke, Letitia Wright និង​អ្នក​និពន្ធ Ryan Coogler និង​ជា​ច្រើន​ទៀត។​

សូម​ទស្សនា​ Trailer ខាង​ក្រោម​នៃ​ខ្សែភាព​យន្ត “Black Panther”៖ 



ប្រភព៖ variety​


Tags: Movie Article