(ភ្នំពេញ)៖ នៅក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី២ កាលពីរាត្រីថ្ងៃទី២៧ ខែមីនានេះ ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ពីសំណាក់បេក្ខនារីមួយរូប ដែលបានយកបទជាភាសាបរទេស មានចំណងជើងថា «She's Gone» មកបកស្រាយ ហើយបានធ្វើឲ្យ Coach ទាំង៤ ផ្ទុះពាក្យសម្ដីឌឺដងគ្នា ដណ្ដើមចងឈ្នះរៀងៗខ្លួន ដើម្បីបានធ្វើជាកូនក្រុមរបស់ខ្លួន។ អ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺអ្នកនាង ពេជ្រ សោភា បានចុះពីលើកៅអី និងនិយាយយកម៉ាឈ្នះដៃ ហើយព្យាយាមដណ្តើមយក លោក ឆន សុវណ្ណរាជ រហូតធ្វើឲ្យ សុវណ្ណរាជ ទប់អារម្មណ៍មិនបាន ក៏ស្ទុះទៅចាប់បី ពេជ្រ សោភា មកដាក់លើកៅអីរបស់ខ្លួនវិញ ។
ទោះជាយ៉ាងណា បេក្ខនារី មានឈ្មោះ សូ សុផាលីន នៅទីបំផុត បានជ្រើសរើស លោក ឆន សុវណ្ណរាជ ធ្វើជាគ្រូបង្វឹករបស់ខ្លួន ដើម្បីធ្វើការហ្វឹកហាត់ ទៅកាន់វគ្គបន្តទៀត ដែលធ្វើឲ្យរូបគេ រំពឹងថា នឹងទទួលបានជោគជ័យ។
កុំបង្អង់ពេលយូរ តោះទៅទស្សនាវីដេអូដូច ខាងក្រោមនេះ ទំាងអស់គ្នា ដើម្បីបានជ្រាបច្បាស់ថា តើនាងច្រៀងបានពីរោះយ៉ាងណា បានជា Coach ទំាំង៤រូប ផ្ទុះសង្គ្រោមពាក្យសម្តីដាក់គ្នា ព្រោះចង់បានបេក្ខនារីម្នាក់នេះ ធ្វើជាកូនក្រុមរបស់ខ្លួន?
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង