CamNews

តារា 

កាន់តែច្បាស់មែនទែនហើយ! ឆន សុវណ្ណរាជ ថា ខ្លួនកំពុងតែរៀនយល់ចិត្តគ្នាសិន

ភ្នំពេញ ៖ តារាចម្រៀងល្បី ២ ដួងដែលកំពុងតែត្រូវបានអ្នកគាំទ្រសង្ស័យថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយការបង្ហោះរូបផ្អែមល្អែម និងភ្ជាប់មកជាមួយនិងចំណងសៀវអារម្មណ៍ជារឿយៗជាមួយគ្នា ទាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក និងគណនី instagram ផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ ។ 



ហើយមួយសន្លឹកដែលលោក ឆន សុវណ្ណរាជ ទើបតែបង្ហោះមុននេះបន្តិចកាន់តែបង្ហាញឲ្យឃើញថា ម្ចាស់បទ "ឈប់ខូចចិត្តទៀតទៅ" និងម្ចាស់បទ "សូមទោសដែលទុកអូនចោល" កំពុងតែស្រលាញ់គ្នាមែនទែន ។ តារាចម្រៀងប្រចាំផលិតកម្មហង្ស មាស រូបនេះបានបង្ហោះរូបថតបញ្ចុកបាយគ្នាយ៉ាង Sweet ហើយភ្ជាប់ជាមួយនិងចំណងជើងថា "អរុណសួស្តីបាទ តើអ្នកញុំអាហារពេលព្រឹកហើយរឺនៅ?បើនៅ ? តោះមកញុំអាហារពេលព្រឹកជាមួយមនុស្សកំពុងរៀនយល់ពីគ្នាបានណា" ។ 


 

គ្រាន់តែបានឃើញចំនងជើងបែបនេះ ក៏ធ្វើឲ្យ Fans ជឿជាក់យ៉ាងច្បាស់ហើយថា តារាចម្រៀងរួមផលិតកម្មទាំងពីរដួងនេះ កំពុងតែស្វែងយល់ចិត្តគ្នាពិតមែន ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ អ្នកគាំទ្រក៏ចង់ឲ្យតារាចម្រៀងទាំងពីររូបនេះចេញមុខបកស្រាយចំពោះទំនាក់ទំនងរបស់ពួកគេជាសាធារណៈ ។

គួរបញ្ជាក់ឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលតារាចម្រៀងមួយគូនេះបង្ហាញភាពផ្អែមល្អែមឲ្យមហាជនបានឃើញ ៕




 

ដោយ ៖ គន្ធា


Tags: Chhorn sovannareach Aok Sokunkanha