CamNews

តារា 

បេក្ខនារី រ៉េត ស៊ូហ្សាណា យល់​ព្រម​ច្រៀង​ប​ទ​ខ្មែរ បន្ទាប់​ពី​​ផ្ទុះ​សំឡេង​រិះ​គន់​យ៉ាង​ចាស់​ដៃ ?

(ភ្នំពេញ)៖ បន្ទាប់មានសំឡេងរិះគន់ ស្ទើរតែគ្រប់មជ្ឈដ្ឋាន រហូតដល់ថ្នាក់ដឹកនាំប្រទេស បានសម្ដែងការខកចិត្ត ចំពោះបេក្ខនារីក្នុងកម្មវិធី​ លំដាប់ពិភពលោក «The Voice Cambodia​» កញ្ញា រ៉េត ស៊ូហ្សាណា ច្រៀងតែបទបរទេសតាំងពីវគ្គ Blind Audition មក ដោយនាងមិនព្រមបកស្រាយ បទចម្រៀង ជាភាសាខ្មែរសោះនោះ នៅពេលថ្មីៗនេះ កញ្ញា រ៉េត ស៊ូហ្សាណា បានបញ្ចេញ​សារគួរឲ្យភ្ញាក់ផ្អើលថា នៅវគ្គ Live Show សប្ដាហ៍ទី៤នេះ នាងនឹងបកស្រាយបទចម្រៀង ជាភាសាខ្មែរ ដើម្បីឲ្យមហាជនបានដឹង​ ពីសមត្ថភាពរបស់នាង និងរំលត់មតិរិះ​គន់ទាំងឡាយ ដែលតែងតែកើតមាន​ នា​ពេលកន្លងមក ។

នៅក្នុងបណ្ដាញសង្គម Facebook របស់បេក្ខនារី រ៉េត ស៊ូហ្សាណា ដែលមានឈ្មោះជាភាសាអង់គ្លេសថា «Reth Suzana» បានសរសេរសារ​ ជាភាសាអង់គ្លេសថា« See you all next week with khmer song​ Thx for all like and support » មានន័យជាភាសាខ្មែរថា «ជួបជាមួយអ្នកទាំងអស់គ្នា នៅសប្ដាហ៍ក្រោយ ជាមួយនឹងបទចម្រៀង ជាភាសាខ្មែរ, អរគុណចំពោះការចូលចិត្ត និងគាំទ្រ.!»។

ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើសារនេះ ជាការសរសេរផ្ទាល់ដៃរបស់ កញ្ញា រ៉េត ស៊ូហ្សាណា ឬក៏ត្រូវបានសរសេរ ដោយគណនី Facebook ក្លែងក្លាយ ដើម្បីបន្សាបមតិរិះគន់ជាច្រើន ដែលកំពុងតែបាញ់ស្រោច​ មកលើរូបនាងនោះទេ ខណៈដែលកន្លែងមក កញ្ញា រ៉េត ស៊ូហ្សាណា បានបដិសេដចំពោះ Account Facebook មួយចំនួន ដែលមិន​មែនជារបស់នាងពិតប្រាកដ នោះឡើយ ។

សូមបញ្ជាក់ថា បេក្ខនារីលេចធ្លោ​ ក្នុងកម្មវិធី «The Voice Cambodia​» កញ្ញា រ៉េត ស៊ូហ្សាណា ត្រូវបានមហាជនធ្វើការ រិះគន់យ៉ាងខ្លាំង ដែលនាងតែងតែលើកយក បទចម្រៀង​ជាភាសាបរទេស មកបកស្រាយតាំងពីវគ្គ Blind Audition ហើយរហូតមកវគ្គ Live Show សប្ដាហ៍ទី៤នេះ ទស្សនិកជន ក៏នៅតែទន្ទឹងរង់​ចាំមើលថា តើ រ៉េត ស៊ូហ្សាណា បន្តច្រៀងបទបរទេស ទៀតឬយ៉ាងណា ប៉ុន្តែបើនាង នៅតែបន្តច្រៀងបទ ជាភាសារបរទេសទៀត ពិតជាផ្ទុះសំឡេងកាន់តែខ្លាំង ជាងនេះមិនខាន៕

 




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Reth suzana The vocie cambodia