ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី Hansa Wattanawongsiri នាងមានឈ្មោះក្រៅមួយទៀតថា (Nuclear) អាចនិយាយបានថា នាងគឺជាតារាស្រីមួយរូបដែលមានសំណាងខ្លាំងបំផុតនៅក្នុងចំណោមតារាសម្តែងផ្សេងៗប្រចាំប្រទេសថៃផងដែរ ដោយសារតែនាងមានបុរសម្នាក់ទាំងសង្ហា ថែមទាំងជាកូនប្រុសរបស់កូនអភិជនម្នាក់ដែលមានស្នេហ៍ស្មោះ ហើយចេះថ្នាក់ថ្នមនាងទៀត ដូច្នេះហើយនេះគឺជាសំណាងរបស់នាង ។
ថ្វីត្បិតតែនាងមានទំនាក់ទំនងស្នេហាពិតមែន ប៉ុន្តែសេចក្តីស្នេហារបស់នាងមិនមែនមានឧបសគ្គឡើយ ទោះបីនាងជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងវិស័យសិល្បះក៏ដោយចុះ ហើយផ្ទុះទៅវិញនាងបែរជាទទួលបាននូវព័ត៌មានជាច្រើន ដែលជួយឲ្យការងាររបស់នាងកាន់តែដំណើរការទៅមុខបានយ៉ាងល្អដោយមិនមានដំណឹងអាស្រូវមិនល្អណាមួយកើតមានចំពោះនាងឡើយ ។
ហើយកាលពីពេលប៉ុន្មានថ្ងៃមុននេះមិត្តប្រុសរបស់នាង គឺលោក Diamond បានជ្រើសរើសទីតាំងដ៏ល្អបំផុត ដើម្បីស្នើសុំ តារាស្រី Nuclear រៀបការ គឺស្ថិតនៅក្នុងស្ទូឌីយូ មួយនៅក្នុងទីក្រុងបាងកក នឹងពិធីនេះដោយមិនឲ្យនាងដឹងខ្លួនជាមុននោះឡើយ ។ តារាស្រី Nuclear មានចិត្តរំភើបរហូតស្រក់ទឹកភ្នែកនៅចំពោះមុខមនុស្សជាច្រើនថែមទៀតផង ។