កាលពីម្សិលមិញ ពេជ្រពណ៌លឿងធំជាងគេបំផុតលើពិភពលោក ដ៏កម្រ ទម្ងន់ជាង
១១០,៣ការ៉ាត់ ដែលត្រូវបានគេហៅថាពេជ្រដំណក់ព្រះអាទិត្យ (Sun-Drop) ត្រូវបាន
ដាក់លក់ដេញថ្លៃក្នុងតម្លៃ ១០,៩ លានដុល្លា។
ពេជ្រ១១០,៣ការ៉ាត់នេះ ត្រូវបានគេនិយាយថាវាជាពេជ្រដ៏ធំជាងគេបំផុតដែលមិនធ្លាប់
ឃើញពីមុនមក ត្រូវបានជីករកឃើញនៅអាហ្វ្រិកខាងត្បូងកាលពីឆ្នាំមុន ហើយវាត្រូវបាន
លក់ចេញដោយក្រុមហ៊ុនពេជ្រ Cora International ដែលមូលដ្ឋាននៅទីក្រុងញូវយ៉ក។
ប្រសិនបើ គិតទាំងតំលៃបង់ពន្ធ និងតំលៃបង់ឲ្យក្រុមហ៊ុនលក់ដេញថ្លៃ Sotheby's នោះ
អ្នកទិញសម្ងាត់តាមទូរស័ព្ធរូបនេះ ត្រូវចំណាយសរុប១២,៤លានដុល្លារដើម្បីទិញ ពេជ្រ
"ដំណក់ព្រះអាទិត្យ"។
តំលៃថ្លៃជាងគេរបស់ពេជ្រមួយគ្រាប់ដល់ពេលបច្ចុប្បន្ននេះ គឺរបស់ពេជ្រពណ៌
ផ្កាជូកទម្ងន់២៤,៧៨ការ៉ាត់ ដែលត្រូវបានលក់ក្នុងតំលៃ ៤៦,៤លានដុល្លានាឆ្នាំមុន។
ប្រភព៖ AP
ដោយ៖ មិនា