CamNews

ប្លែកៗ 

រកឃើញគ្រាប់ពេជ្រធំបំផុតនៅរុស្ស៊ី

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនត្បូង Alrosa នៅរុស្ស៊ី បានរកឃើញគ្រាប់ពេជ្រដ៏ធំមួយ​ដែល
មានទម្ងន់ ១៥៨,២ការ៉ាត នេះគឺជាគ្រាប់ពេជ្រធំបំផុតនៅរុស្ស៊ី គិតមកទល់នឹងពេលនេះ។
គ្រាប់ពេជ្រ ១៥៨,២ការ៉ាត នេះ ត្រូវបានគេរកឃើញនៅក្នុងតំបន់រ៉ែត្បូង Nyurbinsk ស្ថិតនៅ
ភាគឦសាននៃប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Alrosa បានអោយដឹងថា ត្បូងមួយគ្រាប់នេះនឹង
មានតម្លៃប្រហែលជាង ១ លានផោន។ ប៉ុន្ដែក្រុមអ្នកជំនាញការមួយចំនួន គិតថា វានឹងមាន
តម្លៃជាង ១,៦២លានផោន។
បច្ចុប្បន្ន គ្រាប់ពេជ្រដែលធំបំផុតក្នុងពិភពលោក គឺគ្រាប់ពេជ្រ Cullinan ដែលត្រូវបានរកឃើញ
នៅអាហ្វ្រិកខាងត្បូង កាលពីឆ្នាំ ១៩០៥។ គ្រាប់ពេជ្រនេះ មានទម្ងន់ដល់ទៅ ៦២១,៣៥គីឡូ
ក្រាម ប្រហាក់ប្រហែលនិង ៣,១០៦,៧៦ការ៉ាត៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14


Tags: diamond Russia