(ភ្នំពេញ)៖ តារាសម្តែងប្រុស ច្រើនតែបានតំណែងតួភេទទី៣ លោក គន់ រៀមរតនៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោកកាលពី៦ម៉ោងមុននេះ បានបង្ហោះរូបថតសិចស៊ី បង្ហាញមួយល្វែងខ្លួន ដោយគ្រាន់តែយករូបសត្វខ្លា មកបិទបាំងចំណុចសំខាន់ព្រាលៗបន្តិចប៉ុណ្ណោះ។ ប៉ុន្តែទន្ទឹមគ្នានឹងការបង្ហោះនេះដែរ លោកក៏បានភ្ជាប់ជាមួយពាក្យបញ្ជាក់ថា «នេះរូបកាត់តទេ បាទកុំច្រឡំ !ខ្ញុំមិនដល់ថ្នាក់ហ្នឹងទេ តែបើមានគឺមានតែលើសហ្នឹង ប៉ុណ្ណឹងវាស្ទើរ..!»។
ជាមួយការបង្ហោះយ៉ាងដូច្នេះ តារាប្រុសលោក គន់ រៀមរតនៈ ក៏បានសរសេរហាក់សង្ឃឹម លើជីវិតសព្វថ្ងៃថា «ខ្ញុំឆ្ងល់រឿងមួយចុះ...? គេចំណាយលុយ ចំណាយពេលខ្លះ ដើម្បីបានកំសាន្តអាម្មណ៍ បានសប្បាយចិត្តមួយគ្រាៗអ៉ីចឹងចុះ។ ចុះចំឡែកអីតែខ្ញុំនឹង អ្នកខ្លះដែរ មានកាងារដូចនេះ...សំបកក្រៅបានសប្បាយហើយ បានទាំងលុយនឹងប្រាក់ខែទៀតចុះហេតុអ្វី ក្នុងចិត្តពេលខ្លះស្ទើរតែកកឈាម ធ្លាក់មកទាំងដុំៗចឹងទៅវិញ...?»។
លោក គន់ រៀមរតនៈ បាននិយាយទៀតថា «ទឹកភ្នែកវាតែងតែហូរបញ្ចាស់ ចប់ម៉ោងកាងារហើយពេលខ្លះ ទើបវាហូរធ្លាក់ចេញមកក្រៅហូរ ហូរ រហូតពេលខ្លះរកផ្លូវមកផ្ទះវិញ មិនឃើញពេលឃើញហើយ ម្តងម្កាលបែរជាត្រូវមកដេកដួលយំ សន្លប់ក្រៅរបងទ្វារមុខផ្ទះគ្មានអ្នកដឹង គ្មានអ្នកមើល គ្មានអ្នករវល់ ពេលខ្លះក៏មានអ្នកដឹងឃើញ តែបានត្រឹមតែដឹងឃើញហើយយអង្គុយមល មើលក៏ភ្លឺ ភ្លឺហើយពេលខ្លះក៏នាំចូលពេទ្យ ស្ទើរតែមិនទាន់ធុញហ្នឹងជីវិតមួយនេះ..»។
សូមបញ្ជាក់ថា តារាសម្តែងប្រុសលោក គន់ រៀមរតនៈ បច្ចុប្បន្នក្រៅតែពីកាងារអាជីព អ្នកសិល្បៈលោកក៏ឆ្លៀត ឱកាសទំនេរពេលយប់បម្រើការងារ ជាមេការក្នុងភោជនីយដ្ឋាន ផឹកស៊ីមួយកន្លែងនៅម្តុំជ្រោយចង្វា ត្រើយខាងកើត ផងដែរ៕








ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង