(ជប៉ុន)៖ និស្សិតពេទ្យម្នាក់ នៅជប៉ុនត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីរកឃើញ ថា គេលួចចូលក្នុងបន្ទប់ទឹកស្រី ហើយបង្កប់កាមេរ៉ាលួចថត នារីៗជាច្រើននាក់ មិនថាតែនៅសាលារៀនប៉ុណ្ណោះទេ គឺមានទាំងនៅភោជនីយដ្ឋាន និងបន្ទប់ទឹក នៅឯស្ថានីយ៍រថភ្លើង ទៀតផង។
បុរសជាជនសង្ស័យ មានអាយុ២៣ឆ្នាំ ឈ្មោះ Yuma Horibe ជានិស្សិតពេទ្យ នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Nara បានរងការចោទប្រកាន់ថា បំពានចូលបន្ទប់ទឹកស្រីៗជាច្រើន កន្លែង ដើម្បីបង្កប់កាមេរ៉ាក្រោមបង្គន់ ក្នុងបំណងលួចថតស្រីៗ បត់ជើង ហើយប៉ូលិសប្រមូលបានរូបថតសន្លឹក និងជាវីដេអូជាច្រើនប៉ុស្តិ៍ ក្នុងនោះមានរូបភាព វីដេអូ៣៩០០ និងរូបថតសន្លឹក ប្រមាណ ១៦.៥០០ ដែលសុទ្ធតែរូបស្រីៗអង្គុយបត់ជើង នៅបង្គន់មានទាំងនៅ ភោជនីយដ្ឋាន សាលារៀន និងនៅស្ថានីយរថភ្លើង ស្ថិតក្នុងទីក្រុងអូសាកា ផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង