CamNews

តារា 

ទោះបីទទួលមរណភាពច្រើនឆ្នាំហើយ តែហ្វេនមិនដែលភ្លេចសារជូនពរថ្ងៃកំណើតរបស់ Jonghyun នោះទេ

កូរ៉េ ៖  អ្នកគាំទ្រទូទាំងពិភពលោកបានសរសេរសារជូនពរដ៏កក់ក្តៅជាច្រើន ផ្ញើរជូនទៅដល់តារាចម្រៀងកូរ៉េ Jonghyun ដែលជាសមាជិកម្នាក់ក្នុងក្រុម Shinee ។ 

នៅកណ្តាលយប់ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៩ ក្រុមតារាចម្រៀង SHINee បានបង្ហោះរូបថតមួយសន្លឹករបស់ Jonghyun ដែលបានទទួលមរណភាពកាលខែធ្នូ ថ្ងៃទី ១៨ ឆ្នាំ ២០១៧ ។ នៅក្នុងនោះផងដែរ SHINee បានសរសេរថា "ប្រសិនបើ Jonghyun នៅរស់ ថ្ងៃទី ៨ ខែមេសា ឆ្នាំនេះ គឺគាត់មានអាយុ ២៩ ឆ្នាំហើយ ចំណែកគិតតាមឆ្នាំនៅកូរ៉េគឺ ៣០ ឆ្នាំគត់។ ជាមួយនិងរូបថតនេះផងដែរ SHINee ក៏បានដាក់ hashtags ថា "#SHINee #JONGHYUN #19900408" ផងដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា បានសម្លាប់ខ្លួននៅក្នុងបន្ទប់ខុនដូផ្ទាល់ខ្លួន ដោយសារតែជម្ងឺបាក់ទឹកចិត្ត កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop 


Tags: Shinee Minho Seoul South Korea Kpop Onew