(អាមេរិក)៖ បុរសអាយុ៤៧ឆ្នាំម្នាក់ឈ្មោះ James Trent Hauser រស់នៅរដ្ឋ Arizona សហរដ្ឋអាមេរិក បានរងការចោទប្រកាន់ពីបទប្រើប្រាស់ Craigslist ក្នុងការណាត់នារីម្នាក់ឲ្យមានសិចជាមួយឆ្កែចិញ្ចឹមរបស់ខ្លួន ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនបាន នៅពេលដែលគេយកឆ្កែទៅជួបនារីនោះនៅឯសណ្ឋាគារមួយតាមការណត់។
Hauser យល់ព្រមយកឆ្កែគាត់ទៅកាន់សណ្ឋាគារ Holiday ដើម្បីជួបនារីម្នាក់ដែលស្គាល់គ្នាតាម Craigslist ក្នុងបំណងយកឆ្កែឲ្យបម្រើអារម្មណ៍សិចរបស់នារីនោះដោយមិនដឹងថានាងគឺជាប៉ូលិសស៊ើបអង្កេតឡើយ។ នៅពេលមកដល់សណ្ឋាគារ Hauser ក៏ត្រូវប៉ូលិសចាប់ពីបទប្រព្រឹត្តទង្វើឃោឃៅលើសត្វ រីឯសុនខត្រូវយកទៅកន្លែងថែសត្វឈ្មោះ MASH ដែលជាកន្លែងទុកដាក់សត្វមិនឲ្យមានការរំលោភបំពានពីមនុស្សណាម្នាក់ឡើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី