CamNews

តារា 

ភរិយា​តារា​សម្តែង​ជើង​ចាស់ Andy Lau ហៅ លី តៅហួរ សម្រាល​បាន​កូន​ប្រុស​ស្ងាត់ៗ តែ​ព្យា​យាម​លាក់​បាំង

(ចិន)៖ ទស្សនាវដ្តី​​ប្រចាំសប្តាហ៍មួយ បានចេញផ្សាយថា ភរិយារបស់ Andy Lau គឺនាង Carol Choo សម្រាលបានកូនប្រុសយ៉ាងអាថ៌កំបាំង កាលពីដើមខែសីហា​កន្លងទៅនេះ ដោយគ្មាននរណាដឹងឡើយ ប៉ុន្តែតារាជើងចាស់រូបនេះ មិនបានឆ្លើយតបនឹងសារព័ត៌មាន ដែលចុះផ្សាយនេះទេ។

កាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅថ្មីនេះ គឺជាថ្ងៃប្រារព្ធពិធីខួបកំណើត របស់តារាហុងកុង Andy Lau អាយុ៥៥ឆ្នាំ ហើយភរិយារបស់លោក ក៏បានចូលរួមពិធីដែលធ្វើឡើង នៅក្លឹបអ្នកគាំទ្រ តែមើលទៅនាងហាក់ដូចជា អស់កម្លាំងណាស់។ Andy Lau មិនបានប្រកាសជាផ្លូវការ ពីកំណើតកូនប្រុសនេះទេ ដែលគេ លើកឡើងថា កំណើតកូនទី១ធ្វើឲ្យគាត់ឈឺចិត្ត ហើយក៏មិនចង់ឲ្យកូនប្រុស ត្រូវបានដឹងឮជាសាធារណៈដែរ។

កាលពីកំឡុងខែមីនា មានការចុះផ្សាយថា ភរិយា Andy Lau កំពុងពពោះកូនក្នុងផ្ទៃ តែព័ត៌មាននេះត្រូវបាន តារាប្រុសវ័យចំណាស់រូបនេះ បដិសេធ ប៉ុន្តែមហាជននៅតែដឹង ព្រោះការពិតមិនអាចលាក់បាំង ពីក្រសែភ្នែកពួកគេបានឡើយ។

គួរបញ្ជាក់ថា តារាសម្តែង Andy Lau និងនាង Carol Choo មានកូនជាមួយគ្នា​ពីរនាក់មកហើយ ដែលកូនទីមួយគឺជាកូនស្រី ហើយកូនទីពីរនេះ ត្រូវបានប្រភពព័ត៌មានចុះផ្សាយថា ជាកូនប្រុស ដែលនាង Choo ទើបនឹងសម្រាល​នៅដើមខែសីហា កន្លងទៅ តែកំឡុងពេលនាងសម្រាលកូន គ្មាននរណាដឹងព័ត៌មាននេះ ទាន់ពេលឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Andy Lau