(ស្កុតឡេន)៖ ក្លឹបបាល់ទាត់អាជីពរបស់ប្រទេសស្កុតឡេន Celtic បានសម្រេចតែងតាំងអតីតគ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Brendan Rodgers ជាគ្រូបង្វឹកថ្មីក្រោមកិច្ចសន្យារយៈពេល១ឆ្នាំ ដើម្បីជំនួសកៅអីលោក Ronny Deila ដែលបានលែងពីតំណែង ។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា គ្រូបង្វឹកវ័យ៤៣ឆ្នាំ Rodgers ត្រូវបានថ្នាក់ដឹកនាំក្លឹបនៅជាប់ប្រទេសអង់គ្លេស Celtic ផ្តល់កិច្ចសន្យាត្រឹមរយៈពេល១២ខែប៉ុណ្ណោះក្នុងការទទួលបានតំណែងថ្មីនៅក្នុង Celtic ក្រោយពីខកខានដឹកនាំជាងកន្លះឆ្នាំមកនេះ បន្ទាប់ពីត្រូវបានក្លឹបហង្សក្រហម Liverpool របស់អង់គ្លេសបណ្តេញចេញពីតំណែងកាលពីចុងឆ្នាំ២០១៥ ដោយដាក់ជំនួសមកវិញគ្រូបង្វឹក Jurgen Klopp រហូតដល់បច្ចុប្បន្ន ៕
ក្រុមកីឡាករក្លឹប Celtic
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង