CamNews

ភាពយន្ត 

សូមប្រយត្ន័នូវបំណងប្រាថ្នាដែលអ្នកប៉ង ជាមួយរឿងដ៏រន្ធត់ចាក់ដោតអារម្មណ៏ទស្សនិកជនខ្លាំង “Wish Upon”

កំសាន្ត ៖ "បន់ស្រន់ចង់បានអ្វីមួយ ត្រូវចេះប្រយ័ត្នខ្លួនផង ព្រោះវាអាចនឹងក្លាយទៅជាការពិត"។ ទស្សនិកជនអាចធ្លាប់ឮពាក្យសម្តីខាងលើ យ៉ាងហោចណាស់ក៏ម្តងដែរ មែនទេ - គឺគ្រប់គ្នាតែម្តង លើកលែងតែ Claire Shannon ទេ។ ពេលដែលឪពុក Claire ឱ្យប្រអប់តន្រ្តីមួយដល់នាង នាងក៏បានដឹងថា វាអាចជួយសម្រេចបំណង ដែលនាងបន់ផ្សងចង់បាន។ Claire ដូចក៏យុវជនដែលគ្មានទំនួលខុសត្រូវផ្សេងទៀតដែរ ព្រោះនាងប្រញាប់នឹងចង់បានប្រយោជន៍ពីប្រអប់នោះពេក ប៉ុន្តែអ្វីដែលនាងមិនដឹង គឺពេលដែលបន់ផ្សងដើម្បីចង់បានក្តីសប្បាយ និងភាពជោគជ័យខ្លួននោះ មនុស្សនៅជុំវិញនាងចាប់ផ្តើមស្លាប់យ៉ាងអាណោចអធ័ម ក្រោយពីការបន់ផ្សងនីមួយៗ។ ភាពយន្តរឿង "Wish Upon" សម្តែងដោយ Joey King (ក្នុងរឿង "The Conjuring") ជាមួយនឹង Ryan Phillippe (ក្នុងរឿង "I Know What You Did Last Summer"), Ki Hong Lee (ក្នុងស៊េរីរឿង "The Maze Runner") និង Shannon Purser (ក្នុងរឿង "Stranger Things")។ ភាពយន្ត Wish Upon កំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ!



ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ។







ដោយ ៖ គន្ធា

ប្រភព ៖ Westec media limited 


Tags: Movie Article Wish Upon