(អាមេរិក)៖ បុរសអាយុ៣៩ឆ្នាំម្នាក់ ឈ្មោះ Christopher David Johnston ត្រូវបានប៉ូលិសចាប់ខ្លួន ដោយរងការចោទប្រកាន់ថា ប៉ុនប៉ងចូលទឹកដីកាណាដា ដោយខុសច្បាប់ ក្នុងបំណងល្បួងក្មេងស្រី ជាអនីតិជនអាយុ១២ឆ្នាំម្នាក់ ឲ្យរួមសិចជាមួយ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺបុរសជាជនសង្ស័យ បានជិះកង់ពីអាមេរិក ឆ្ពោះមកកាណាដាតែម្តង ហើយតាមការចោទប្រកាន់ គឺជននេះ បានទាក់ទងជាមួយមនុស្សម្នាក់ តាមរយៈប្រព័ន្ធអនឡាញ ដើម្បីរកក្មេងស្រីប្រព្រឹត្តសិច ក្រោយពីត្រូវរ៉ូវ ជាមួយអ្នកនាំសារនោះ ហើយ Johnston ក៏ធ្វើដំណើរតាមកង់របស់ខ្លួន មកកាន់ព្រំដែន ទឹកដីកាណាដា ដើម្បីជួបក្មេងស្រី ដោយគេប្រាប់នាងថា ខ្លួនមកទីនេះ គឺឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ ក្នុងបំណងជួបជាមួយនាង ។
តែមិនសម្រេចផង Johnston ក៏ត្រូវប៉ូលិសព្រំដែនចាប់ខ្លួន ហើយគេអាចប្រឈម នឹងការជាប់គុកយ៉ាងហោចណាស់ ក៏១០ឆ្នាំដែរ ពីបទប៉ុនប៉ងឆ្លងដែន ក្នុងបំណងប្រព្រឹត្តសិច ជាមួយអនីតិជន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង