ប្រទេសចិន បានលុបចោលនូវរូបថត ដែលជាប់ពាក់ព័ន្ធនឹងតួអង្គក្នុងរឿងតុក្កតា Winnie the Pooh ចេញពីអ៊ីនធឺណិតទាំងអស់ក្នុងប្រទេសចិន។
អ្នកលេងអ៊ីនធឺណិតនៅចិន បានរកឃើញថា ពួកគេពុំអាចបង្ហោះអ្វី ដែលមានជាប់ពាក់ព័ន្ធនឹង Winnie the Pooh ក្នុង WeChat ឬ Weibo ដែលជាបណ្តាញសង្គមធំជាងគេបង្អស់ក្នុងប្រទេសចិន ទៀតឡើយ។
ប្រទេសចិនបានហាមឃាត់ ដោយការលុបចោល Winnie the Pooh នៅពេលដែលមានការបង្ហោះដោយប្រៀបធៀប តួអង្គ Pooh ទៅនឹងប្រធានាធិបតីចិន Xi Jinping កាលពីឆ្នាំ 2013។
ក្នុងឆ្នាំ 2014 រូបថតមួយដែលបានប្រៀបធៀបលោក Xi Jinping និងនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ទៅនឹងរូប Pooh និង Eeyore ក៏ត្រូវបានលុបចោលផងដែរ។
នៅក្នុងឆ្នាំ 2015 អ្នកលេង Weibo ម្នាក់បានប្រៀបធៀបលោក Xi Jinping នៅក្នុងក្បួនដង្ហែរ ទៅនឹងរបស់ក្មេងលេង ដែលមានរូប Pooh។ ការប្រៀបធៀបនោះ ត្រូវបានចែកចាយច្រើនជាង 65,000 ដង មុនពេលដែលវាត្រូវបានលុបចេញដោយរាជរដ្ឋាភិបាល។
ការហាមឃាត់បែបនេះ បានធ្វើឲ្យយើងឃើញពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតដោយ រដ្ឋាភិបាលចិន៕
ប្រភព៖ Koreaboo
ប្រែសម្រួល៖ High