CamNews

ប្រទេសទាំង ១០ ដែល​មហាអំណាច​អាមេរិក ជំពាក់លុយច្រើនបំផុត លើលោក

(សហរដ្ឋអាមេរិក)៖ សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច សេដ្ឋកិច្ចពិភពលោក ប៉ុន្តែមិនមែនមានន័យថា មហាអំណាចមួយនេះ គ្មានជំពាក់បំណុលបរទេសនោះទេ។ យោងតាមសារព័ត៌មាន International Business Times បង្ហាញពីបញ្ជីឈ្មោះនៃប្រទេសទាំង១០ ដែលជាម្ចាស់បំណុលរបស់ធំៗ របស់សហរដ្ឋអាមេរិក ដោយលេខ១ ជាម្ចាស់បំណុលធំជាងគេ គឺប្រទេសចិន៖

១៖ ប្រទេស ចិន ជាម្ចាស់បំណុលសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ចំនួន ១.៣០៥ លានលានដុល្លារ
២៖ ប្រទេស ជប៉ុន ជាម្ចាស់បំណុលសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ចំនួន ១.១៧៤ លានលានដុល្លារ
៣៖ មជ្ឈមណ្ឌលធនាគារការ៉ាអ៊ីប ជាម្ចាស់បំណុលសហរដ្ឋអាមេរិក ក្នុងទឹកប្រាក់ចំនួន ២៩០.៧ ពាន់លានដុល្លារ
៤៖ ក្រុមប្រទេសនាំចេញប្រេង ជាម្ចាស់បំណុលសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ចំនួន ២៣៦.៦ ពាន់លានដុល្លារ
៥៖ កោះតៃវ៉ាន់ ជាម្ចាស់បំណុលសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ចំនួន ១៨៤.៥ ពាន់លានដុល្លារ
៦៖ ប្រទេស ប៊ែលហ្ស៊ីក ជាម្ចាស់បំណុលសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ចំនួន ១៨០.៣ ពាន់លានដុល្លារ
៧៖ ប្រទេសស្វីស ជាម្ចាស់បំណុលសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ចំនួន ១៧៤.៣ ពាន់លានដុល្លារ
៨៖ ចក្រភពអង់គ្លេស ជាម្ចាស់បំណុលសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ចំនួន ១៥៨.៤ ពាន់លានដុល្លារ
៩៖ ប្រទេសរុស្ស៊ី ជាម្ចាស់បំណុលសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ចំនួន ១៤៩.៩ ពាន់លានដុល្លារ
១០៖ ហុងកុង ជាម្ចាស់បំណុលសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ចំនួន ១៣៦.៣ ពាន់លានដុល្លារ

សូមជម្រាបថា ក្រុមប្រទេសនាំចេញប្រេង និងក៏ជាម្ចាស់បំណុលរបស់សហរដ្ឋអាមេរិក មានដូចជា ប្រទេស អេក្វាឌ័រ  វេណេហ្ស៊ូអេឡា ឥណ្ឌូនេស៊ី បារ៉ែន អ៊ីរ៉ាក់ គុយវ៉ែត អូមែន ក្វាតា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អាល់ស៊ីរី លីប៊ី នីហ្សេរីយ៉ា និងហ្គាបុង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Obama Int news Hot news Donald Trump