ព័ត៌មានអន្ដរជាតិ៖ ស្ថិតក្រោមការស្វែងរកយ៉ាងសកម្ម របស់ក្រុមភ្នាក់ងារ បានបង្ហាញថា សាកសព ៦ នាក់បន្ថែមទៀតត្រូវបានរកឃើញកាលពីម្សិលមិញ ខណៈដែលពួកគេត្រូវជាប់ក្នុងកៅអីដោយខ្សែក្រវ៉ាត់សុវត្ថិភាព។
ប្រភពព័ត៌មានបានផ្សាយបង្ហាញឲ្យដឹងថា សាកសពដល់ទៅ ៦ នាក់បន្ថែមទៀតត្រូវបាន ក្រុមអ្នកស្រាវជ្រាវរុករក ឃើញដែលមាន ស្រី ៤នាក់ ប្រុស ២ នាក់ ដោយពួកគេសុទ្ធតែជាមនុស្សពេញវ័យ ទាំងអស់។ ប្រភពព័ត័មានបានបន្ថែមទៀតថា សាកសពដែលរកឃើញទាំងអស់ សរុបទៅគឺមានចំនួន ៥៩នាក់ហើយ ដែលចំនួនសរុបនៃអ្នកគ្រោះថ្នាក់ទាំងអស់ ដល់ទៅ ១៦២ នាក់ ។
យោងតាមសម្ដីភ្នាក់ងាររុករកបានបង្ហាញឲ្យដឹងថា ពួកគេបានបន្ដស្វែងរកយ៉ាងសកម្ម ទើបបានឃើញសាកសពទាំង ៦ នាក់នេះ ប៉ុន្ដែអ្វីដែលធ្វើឲ្យពួកគេបរាជ័យនោះគឺ តួខ្លួនយន្ដហោះនៅតែមិនបានរកឃើញនៅឡើយទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ channelnewsasia