CamNews

គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៤រ៉ិចទ័រ វាយ​ប្រហារ​កោះមួយរបស់ហ្វី​ជី ក្នុង​មហា​សមុទ្រប៉ា​ស៊ី​ហ្វិក

(ហ្វីជី)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័របានវាយប្រហារកោះ Ndoi នៃប្រទេសហ្វីជី ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែគេនៅពុំទាន់បានដឹង ពីការខូចខាតនោះទេ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦។

ការរញ្ជួយដីនេះ គឺកើតចេញពីជម្រៅដី ៥៧២ គីឡូម៉ែត្រ ដែលជាតំបន់មួយងាយនឹង​រងគ្រោះរញ្ជួយដី ខ្លាំងណាស់នៅក្នុងមហាសមុទ្រ​ ប៉ាស៊ីហ្វិក។ ដោយឡែកទីភ្នាក់ងារព្យាករណ៍ ភូមិសាស្ត្រអាមេរិក USGS ក៏មិនបានចេញសេចក្តីព្រមាន ថានឹងអាចកើតមានរលកយក្សស៊ូណាមិ នោះដែរ៕


ផ្តល់សិទ្ធិដោយ ៖​ ខ្មែរថកឃីង


Tags: international news USGS