CamNews

ហ្វីលីពីន ៖ ព្យុះ១៨លើកក្នុងឆ្នាំ២០១២ បានសម្លាប់មនុស្សជិត៥០០នាក់

ប្រភព​ព័ត៌មាន​ AFP​ ដកស្រង់សំដីមន្ត្រី​រដ្ឋាភិបាល​ហ្វីលីពីន​ បាន​ឱ្យដឹង​ថា ​មនុស្សប្រមាណ
ជាង ២៥០,០០០ បានបាត់​បង់​ទីជ​ម្រក​ និង ៤៧៧​នាក់ផ្សេងទៀតបានស្លាប់ ​បន្ទាប់ខ្យល់​​ព្យុះ​​
ដ៏ធំមួយបានវាយប្រហារមកលើប្រទេស​​ហ្វីលី​ពីន នៅ​ក្នុង​​ឆ្នាំ​នេះ។

​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ AFP​ បានរាយការណ៍ថា ​ព្យុះ​​ទីហ្វុង​បុប្ផា ​បានកម្ទេច​​កោះ​មីន​ដាណាវ
​កាល​​ពីថ្ងៃ​អង្គារកន្លងទៅ។ ​ខ្យល់​ព្យុះនេះ ​បាន​​នាំម​ក​​នូវ​​ខ្យល់​​ និងបង្កឱ្យមាន​ទឹក​​ជំនន់​ និង​បាក់
ដី ខណៈដែលប្រព័ន្ធហេត្ថារចនាសម្ព័ន្ធនានាត្រូវខូចខាតយ៉ាងដំណំ ក្នុងនោះផ្លូវ​​ថ្នល់​​រាប់រយ​​គី
ឡូ​ម៉ែត្រ​ ត្រូវ​បាន​បំផ្លាញ​ស្ទើរគ្មានសល់។ ​

ប្រទេស ហ្វីលីពីន គឺជាប្រទេសមួយដែលស្ថិតនៅកណ្ដាលសមុទ្រ ដូច្នេះ ជារៀងរាល់ឆ្នាំ ប្រទស
នេះត្រូវទទួលរង​ខ្យល់​ព្យុះ ​ជាមធ្យម​ប្រហែល ២០​ ។ ដោយឡែកក្នុងឆ្នាំនេះ ​ប្រទេស​ហ្វីលីពីន​
បាន​ទទួល​​រង​នូវ​ខ្យល់​ព្យុះ​​ចំនួន​​១៨មក​ហើយ បើ​គិត​ត្រឹម​​​​ព្យុះ​​ទីហ្វុងដែលមានឈ្មោះថា បុ​ប្ផានេះ​៕​


Tags: philippine storm