CamNews

តារា 

Justin Bieber គ្រោងនាំមិត្តស្រី ទៅកំសាន្តវិស្សមកាល នៅតំបន់អឺរ៉ុប សាងភាពផ្អែមល្ហែមកាន់តែខ្លាំង

(អាមេរិក)៖ Justin Bieber ដែលជាតារាចម្រៀងវ័យក្មេង ទទួលបានការគាំទ្រ ពីសំ​ណាក់ យុវវ័យនោះ ទោះបីមានរឿងរ៉ាវខ្លះ ជាមួយអ្នកគាំទ្រក្តី ក៏ព័ត៌មានរបស់លោក នៅតែទាញការចាប់អារម្មណ៍ ពីមហាជនគ្រប់ពេល ជាពិសេស​ក្រុមអ្នកកា សែត តែងប្រម៉ាញ់បានព័ត៌មាន ទាក់ទងនឹងតារាប្រុសរូបនេះ ជាមួយមិត្តស្រី Sofia Richie ជាហូរហែ។

Justin Bie​ber ពេលនេះ កំពុងមានបំណងនាំ យកមិត្តស្រីថ្មីរបស់ខ្លួន ដើរកំសាន្តនៅតំបន់អឺរ៉ុប បន្ទាប់ពីត្រឡប់មកពីសម្តែង សិល្បៈកំឡុងខែកញ្ញាវិញ ព្រោះគេចង់ឲ្យនាងសម្រាកវិស្សមកាល និងដើម្បីរៀបចំ​ ខួបកំណើតជូននាងនៅថ្ងៃ ដ៏វិសេសនេះផងដែរ។

Justin Bieber ដែលមាន វ័យ២២ឆ្នាំ ហើយមិត្តស្រី Sofia Richie មានអាយុ១៨ឆ្នាំ កំពុងតែព្យាយាម សាងស្នេហ៍ ឲ្យមានភាពផ្អែមល្ហែម និងរ៉ូមែនទិកបំផុត ទោះជាមានរឿងរ៉ាវអាស្រូវ កំពុងបក់បោកច្រើនក្តី ក៏មិនបានធ្វើឲ្យស្នេហា របស់ពួកគេមានបញ្ហាដែរ ហើយ Justin ក៏បានផ្តល់អ្វីជាច្រើន ដល់គូស្នេហ៍រូបនេះ ដូចជាអង្គរក្សការពារ និងអ្នកបើករថយន្តជូនគ្រប់ពេល។

ក្នុងនាមជាសុភាពបុរស បែបនេះ Justin ក៏ធ្លាប់ត្រូវបានតារាចម្រៀង​ស្រីសិចស៊ី Britney Spears សរសើរថា ជាមនុស្សប្រុសល្អ មិនចេះអូតអាងទៀតផង៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Justin Bieber Sofia Richie