(បរទេស)៖ បុគ្គលិកនៅកន្លែងហែលទឹកមួយ ក្នុងប្រទេស Iceland បានដាក់សារព្រមានបុរសៗ ឲ្យបញ្ឈប់ការប្រើប្រដាប់ផ្លុំសក់ ទៅលើអង្គជាតិរបស់ពួកគេ ព្រោះ វាគួរតែត្រូវបាន គេយកទៅប្រើសម្រាប់ តែផ្លុំលើសក់ក្បាលប៉ុណ្ណោះ។
ការព្រមាននេះ ធ្វើឡើងនៅកន្លែងហែលទឹកមួយ ស្ថិតនៅ Sundhollin បន្ទាប់ពីគេទទួលបាន ការប្តឹងពីភ្ញៀវផ្សេងថា មានបុរសៗមួយចំនួនតែងតែ យកប្រដាប់ផ្លុំសក់ទៅប្រើបាញ់ សក់លិង្គរបស់ខ្លួន ដែលមើលទៅជាគ្មានអនាម័យ និងគគ្រេចខ្លាំងណាស់។
ក្រោយមកក៏មានការដាក់សារព្រមាន ដោយភ្ជាប់ជាមួយរូបថត មនុស្សប្រុសឈរកាន់ប្រដាប់ផ្លុំសក់សម្ងួត ទៅបាញ់ផ្លុំប្រដាប់ភេទគេ ហើយលើស្លាកសញ្ញានេះ ក៏មានដាក់សញ្ញាX ជាបម្រាម ផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង