កំសាន្ត ៖ ឈុតខ្លីនៃរឿង A Wrinkle in Time បានចេញហើយ ដែលរឿងនេះត្រូវបានគេផលិតជាប្រភេទ live-action ពីប្រលោមលោក សរសេរដោយ Madeleine L'Engle។ ក្នុងរឿងនេះមានតារាជាច្រើនដូចជា Oprah Winfrey, Reese Witherspoon, Mindy Kaling, Chris Pine, Zach Galifianakis និង Storm Reid។
កាលពីថ្ងៃសុក្រ Disney បានបញ្ចេញនូវ poster ថ្មីមួយនៃរឿងនេះ ជាមួយនឹងឈុតខ្លីៗ ៣០ វិនាទី។
អ្នកនាង DuVernay មានស្នាដៃលើរឿង Selma និងភាពយន្តឯកសារទី ១៣ នឹងក្លាយទៅជាស្រ្តីអាហ្រ្វិកអាមេរិកដំបូងគេ ដែលដឹកនាំរឿងប្រភេទ live-action ជាមួយនឹងទុនលើស ១០០ លាន ដុល្លារ។ ក្រោយពីឈុតខ្លីៗនៃរឿងនេះ ត្រូវបានបញ្ចេញ មានមនុស្សជាច្រើនបានកោតសរសើរ និងទន្ទឹមរង់ចាំទស្សនាខ្សែភាពយន្តមួយនេះ។
រឿង A Wrinkle in Time គ្រោងនឹងចាក់បញ្ជាំងនៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ ២០១៨ នេះហើយ។ សូមទស្សនាឈុតខ្លីៗ ជាមួយ Camnews នៅខាងក្រោមទាំងអស់គ្នា ៕
ប្រភព៖ complex