CamNews

តារា 

Sandara Park ត្រូវគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយប្រុសជនជាតិម្នាក់ និងម្នាក់ទៀតជាគ្រូពេទ្យ

ព័ត៌មានកំសាន្ត​ ៖ ក្រុមអ្នកគាំទ្រទូទាំងប្រទេសក្នុងបណ្តាញសង្គម Twitter កំពុងសង្ស័យពីទំនាក់ទំនង Sandara Park និង តារាសម្តែងថៃវ័យក្មេងម្នាក់នេះ ដែលគាត់មានឈ្មោះថា "Neng Sarun" (Nengnn) ហេីយគាត់ជាតារាដែលទេីបនឹងរះ ហេីយក៏ជាគ្រូពេទ្យម្នាក់ដែរ ។ ប៉ុន្តែមានទំនាក់ទំនង ចម្លែកជាមួយ Sandara Park ដែលគាត់តែងលេចមុខរាល់ពេល Dara ទៅ ប្រទេសថៃ ហេីយមិនត្រឹមតែប៉ុណ្ណោះគាត់ ថែមទាំងនាំ Dara ថៃ ទៅដេីរលេងជារៀងរាល់ពេលថែមទៀតផង ។

ជាពិសេសក្នុងកម្មវិធីពេលយប់មិញនេះ គាត់បានដេីរតាម Sandara គ្រប់ជំហ៊ាន ថែមទាំងជួយយួរអីវ៉ាន់ កាបូប របស់ Dara ពេលចប់ពីកម្មវិធីទៀត ។ គាត់បានទៅកម្មវិធីនោះជាមួយគ្នា ហេីយក៏ចាកចេញជាមួយគ្នាផងដែរ ។ អ្វីដែលសំខាន់បុរសម្នាក់នោះបានជូន Sandara Park ទៅសណ្ឋាគារជាមួយគ្នាទៀត ។ ទំនាក់ទំនង គាត់ទាំងពីរពិតជាស្នឹទ្ធស្នាលជាងទំនាក់ទំនងជាមួយមិត្តដទៃ ។ ប៉ុន្តែក្រុមអ្នកគាំទ្ររបស់ Sandara Park ជាពិសេសគឺប្រុសៗកំុទាន់អាលយំ ព្រោះនេះគ្រាន់តែពាក្យចចាមរាមទេណា  ៕









ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ 2NE1 (Cambodian Blackjack)


Tags: Sandara Park