CamNews

កីឡាអន្តរជាតិ 

ធ្លាក់យន្តហោះក្រុមបាល់ទាត់ Chapecoenseនាំឲ្យការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​យក​ពាន Copa ត្រូវពន្យាពេល

(កូឡុំប៊ី)៖ ការប្រកួតបាល់ទាត់ដណើមពានរង្វាន់ South America 2016 ត្រូវបានប្រកាសពន្យារពេលភ្លាមៗ ដោយសារតែក្រុមត្រូវប្រកួត ក្លឹប Champecoense ជួប​គ្រោះ​អកុសល​ធ្លាក់​យន្តហោះនៅក្នុងប្រទេសកូឡុំប៊ី ទីតាំងដែលត្រូវ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​គ្រោង​នឹ​ងធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃ​ពុធ ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ស្អែក​នេះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅមុននេះថា ក្រុមមកពីប្រេស៊ីល Chapecoense ត្រូវធ្វើការប្រកួតវគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ដណ្តើម​យក​ពាន​ប្រចាំ​តំបន់​អាមេរិក​ឡា​ទីន Copa Sudamericana 2016 ទល់នឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃ​ប្រទេស​កូឡុំប៊ី​៕

ក្រុម Champecoense

ក្រុម Atletico Nacional

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង