CamNews

កីឡា 

អ្នកគាំទ្រក្រុមហង្សក្រហមបង្វែរទីក្រុងក្លាយជាពណ៍ក្រហមបន្ទាប់ពី រង់ចាំ ៣០ ឆ្នាំ

 

LIVERPOOL៖ អ្នកគាំទ្រ Liverpool រាប់ពាន់នាក់ បានអបអរសាទរការឈ្នះពាន Premier League របស់ពួកគេ នៅខាងក្រៅកីឡដ្ឋាន Anfield របស់ក្លិបកាលពីថ្ងៃព្រហស្បតិ៍ទី ២៥ ខែមិថុនា ខណៈការរង់ចាំរយៈពេល ៣០ ឆ្នាំរបស់ពួកគេសម្រាប់ការគ្រាងជើងឯក នៅទីបញ្ចប់។



 

ក្រុមហង្សក្រហម Liverpool បានគ្រងតំណែងជើងឯក Premier League នៅពេលដែលក្រុមលេខ ២ Manchester City បានចាញ់ក្រុមតោខៀវ Chelsea ២-១ មានន័យថា ក្លិប Merseyside អាចលើកពានបាន ដោយវារដាច់ ២៣ ពិន្ទុលើក្រុម Man City ទោះនៅសល់ ៧ ប្រកួតទៀតក៏ដោយ។

 

ថ្វីបើមានវិធានការ គម្លាតសង្គម និងការរឹតត្បិតលើការប្រមូលផ្តុំសាធារណៈ ដោយសារតែជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19)ក្តី ក៏អ្នកគាំទ្រក្រុមហង្សក្រហម​ បានដាក់ការភ័យខ្លាចចំពោះការឆ្លងមេរោគ នៅមួយឡែកសិន ដោយមិនអើពើនឹងដំបូន្មានពីអ្នកចាត់ការក្លឹបលោក Jurgen Klopp។ ពួកគេបានមកជួបជុំគ្នានៅលើទឹកដី Anfield ដើម្បីចាប់ផ្តើមពិធីអបអរសាទរក្នុងការឈ្នះពាននេះដែរ។

 

ក្រុមអ្នកគាំទ្រ បានបង្វែរផ្ទៃមេឃអោយទៅជាពណ៌ក្រហមដោយ អណ្តាតភ្លើង និងកាំជ្រួច ហើយច្រៀងចម្រៀង និងការស្រែកច្រៀងដ៏ល្បីរបស់ក្លឹបរួមទាំងបទ You'll Never Walk Alone ផងដែរ៕




ប្រែសម្រួល៖ ផាន់ណា


ប្រភព៖ channelnewsasia