CamNews

តារា 

Yoona រកបាន ៤ពាន់លាន won ក្នុងឆមាសទីមួយ

មានសម្រស់ស្រស់ត្រកាល គួរជាទីស្រឡាញ់ និងជាសមាជិករបស់ក្រុមចម្រៀងល្បីបំផុតក្នុង
ប្រទេស Yoona គឺជាកំពូលតារាស្រី ដែលអាចរកប្រាក់បានច្រើនបំផុតរបស់ Kpop។

នៅក្នុងកម្មវិធីផ្សាយកាលពីថ្ងៃទី ១២កាក្កដា K-Star News បានធ្វើការបូកសរុបបញ្ជីឈ្មោះនៃ
សមាជិកដែលអាចរកបា្រក់បានច្រើនបំផុតរបស់ក្រុមចម្រៀងស្រីនានានៅ  Kpop។ ក្នុងនោះ
ក្រុម SNSD ត្រូវបានគេមើលឃើញថា ជា "ក្រុមចម្រៀងរបស់ជាតិ" ក្នុងវិស័យសិល្បៈនៃប្រទេស
កូរ៉េខាងត្បូង។ សមាជិកនិមួយៗក្នុងក្រុម SNSD សុទ្ធសឹងតែរកបានប្រាក់យ៉ាងច្រើនសន្ធឹក ក្នុង
នោះដែរ អ្នកដែលរកបានប្រាក់ច្រើនជាងគេ គឺ Yoona។

ជាមួយនឹងកិច្ចសន្យាផ្សាយពាណិជ្ជកម្មចំនួន ២០ រួមនឹងខ្សែភាពយន្ដ Love rain ដែលនាងដើរ
តួជាមួយ Jang Geun Suk ​កាលពីដើមឆ្នាំ បានធ្វើអោយប្រាក់ចំណូលក្នុងឆមាសទីមួយ របស់
នាង បានឡើងដល់ ៤ពាន់លាន won (ប្រហែល ៣,៥លានដុល្លារអាមេរិក)។

បន្ទាប់ពី Yoona របស់ក្រុម SNSD ក៏មានសមាជិកនៃក្រុមចម្រៀងដទៃមួយចំនួនផងដែរ ដែល
អាចរកបា្រក់បានច្រើន ក្នុងនោះមាន Suzy (missA), UEE (After School), Goo Hara (KARA)
និង So Hee (Wonder Girls)។

ខាងក្រោមនេះ គឺជាបញ្ជីសមាជិកនៃក្រុមចម្រៀងស្រីរបស់ Kpop ដែលរកប្រាក់បានច្រើនបំផុត ៖

Yoona ទទួលបានកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្មបានដល់ទៅ ២០

Suzy ជាសមាជិកដែលរកបា្រក់បានច្រើនបំផុតក្នុងក្រុម missA

UEE របស់ After School

Goo Hara

So Hee គឺជាសមាជិកលេចធ្លោបំផុតរបស់ក្រុម Wonder Girls

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: Yoona Kpop korea star