CamNews

តារា 

សោភ័ណ្ឌ លីនដា ឱបប្រុសស្នេហ៍ថ្មីបញ្ឈឺចិត្ត អេឡិច ហ្សូរ៉ា

ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែង វ័យក្មេងកញ្ញា សោភ័ណ្ឌ លីនដា បានប្រកាសក្តែងៗ ប្រាប់ បណ្តាញសារព័ត៌មានថា នាងបានចែកផ្លូវដើរផ្សេងគ្នា ជាមួយតារាសម្តែងរូបសង្ហា អេឡិច ហ្សូរ៉ា កាលពីពេលកន្លងទៅរួចមក ស្រាប់តែថ្មីៗនេះ គេបានឃើញ តារាម៉ូដែលសម្បូរមន្តស្នេហ៍រូបនេះ បង្ហោះរូបឱបកៀកកើយ ជាមួយបុរសម្នាក់ ដែលគេដឹងយ៉ាងច្បាស់ ថាជាប្រុសស្នេហ៍ថ្មីរបស់នាង និងជាតារាសម្តែងជើងថ្មីម្នាក់ផងដែរ។

ក្រោយពេលតារាសម្តែង សាច់សវ័យក្មេង សោភ័ណ្ឌ លីនដា ប្រកាសថា ផ្តាច់ចំណងស្នេហ៍ ជាមួយលោក អេឡិច ហ្សូរ៉ា មិនទាន់បានមួយចម្អិនកំពឹស ស្រួលបួលផង ស្រាប់តែនាងបង្ហោះ រូបភាព ឱបកៀកកើយ ជាមួយប្រុសផ្សេង នៅលើ Account Facebook របស់នាងយ៉ាងព្រងើយ ធ្វើឲ្យអ្នកតាមដាន សង្គមសិល្បៈ ក៏ដូចជាមហាជន ដែលដឹងពី រឿងរ៉ាវស្នេហារបស់នាង ជាមួយលោក អេឡិច ហ្សូរ៉ា មួយចំនួនលើកឡើង ស្រដៀងគ្នាថា កញ្ញា សោភ័ណ្ឌ លីនដា កំពុងតែឱបប្រុសស្នេហ៍ថ្មី បញ្ឈឺចិត្តបុរសកម្សត់ស្នេហ៍ អេឡិច ហ្សូរ៉ា ។

មតិមួយចំនួនផ្សេងទៀត ក៏បានលើកឡើងទៀតថា ស្រីស្រស់ សោភ័ណ្ឌ លីនដា ធ្វើបែបនេះ ហាក់ដូចជាយកធ្នូរមក បាញ់ទម្លុះនិងវាយប្រហារបេះដូង របស់លោក អេឡិច ហ្សូរ៉ា ទាំងរស់ ព្រោះនាងប្រកាសថា ការបែកគ្នាជាមួយអតីត សង្សារចាស់ ក្នុងហេតុផលគ្មានពេលគ្រប់គ្រាន់ ដើម្បីជួបគ្នា ពោលគឺជាប់រវល់ការងារសិល្បៈរៀងៗខ្លួន។ ប៉ុន្តែពេលនេះ មិនទាន់បានមួយខែ ស្រួលបួលផង នាងបែរជាឱបថើបកៀកកើយ ជាមួយប្រុសផ្សេងភ្លែត ធ្វើឲ្យហេតុផលកន្លងមក ត្រូវក្លាយទៅជាកលល្បិចស្នេហ៍ ដោយស្វ័យប្រវត្តិ។

ជុំវិញរូបភាពកៀកកើយ ជាមួយប្រុសស្នេហ៍ថ្មី ស្ទើរតែក្លាយជាប្ដីប្រពន្ធ ទៅហើយនេះ គេហទំព័រ LookingTODAY នៅមិនអាចស្វែងរកការបកស្រាយណាមួយ ឲ្យបានក្បោះក្បាយ ពីស្រីស្រស់ ទងវង សោភ័ណ្ឌ លីនដា បានឡើយ ។ LookingTODAY នឹងរង់ចាំការទទួលយកហេតុផលពិត ណាមួយ ពីតារាស្រីរូបនេះនៅពេលដែលនាងចង់បើកបេះដូង បង្ហាញមហាជន ឲ្យបានដឹង ដើម្បីលុបបំបាត់ភាពមន្ទិលសង្ស័យ លើរូបនាង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sophorn linda alex zora entertainment khmer super star actor សោភ័ណ្ឌ លីនដា អេឡិច ហ្សូរ៉ា