CamNews

តារា 

នាង CL បង្ហាញភាពជឿជាក់ក្នុងថ្ងៃសម្ពោធ​រឿង "Mile 22"

កំសាន្ត ៖ "Mile 22” គឺជាខ្សែភាពយន្តខ្នាតធំដំបូងរបស់ អតីតតារាចម្រៀងស្រីរបស់ក្រុម 2NE1 គឺនាង CL ។ នៅក្នុងការបង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ខ្នាត​ធំ​នៅ​សហរដ្ឋ​អាមេរិក​ ដែល​ជា​ទីលំនៅ​ថ្មី​របស់​តារា​កូរ៉េ​នេះ​ផង​ដែរ មានទស្សនិកជនជាច្រើនបានចាប់អារម្មណ៍ជាមួយនិងរូបរាងរបស់ តារាស្រីវ័យ ២៧ ឆ្នាំរូបនេះ ។ 

នៅក្នុងសម្ពោធខ្សែភាពលើកដំបូងរបស់នាង ម្ចាស់បទ "Lifted" គេសង្កេតឃើញថា ទោះបីជារូបរាងនាងមិនស្រឡូនដូចកាលពីមុន ប៉ុន្តែ CL នៅតែបង្ហាញភាពជឿជាក់ទៅកាន់មហាជនដូចដើម ។ ទង្វើបែបនេះ ធ្វើឲ្យហ្វេនកាន់តែស្រលាញ់តារាស្រីរូបនេះកាន់តែខ្លាំង ៕




ដោយ ៖ គន្ធា


Tags: CL Kpop Seoul South Korea