(កេនយ៉ា)៖ ប៉ូលិសកេនយ៉ា បានចាប់ខ្លួននារីអាយុ២០ឆ្នាំម្នាក់ ដែលមិនត្រូវបានគេស្គាល់ អត្តសញ្ញាណដោយចោទប្រកាន់ ពីបទឃាតកម្មបន្ទាប់ពីរកឃើញថា នារីដៃ ដល់រូបនេះកាត់ក្បាលកូនខ្លួនឯង ដែលជាកូនភ្លោះបោះចោល តាមដងផ្លូវយ៉ាងព្រៃផ្សៃ។
អ្នកជិតខាងបានប្រទះឃើញសពក្បាលទារកកូនភ្លោះប្រុសស្រី ដែលមានអាយុទើបតែបានមួយខែប៉ុណ្ណោះ នៅមុខផ្ទះនារីជាម្តាយទើបពួកគេ ប្រញាប់រាយការណ៍ទៅប៉ូលិសភ្លាម ហើយកាំបិតជាច្រើនត្រូវបានគេរកឃើញ នៅក្បែរសពទារកផងដែរ។
ក្រុមអ្នកជិតខាងបានលើកគ្នា ព័ទ្ធផ្ទះម្តាយចិត្តឃោរឃៅរូបនោះ ហើយពួកគេបម្រុងនឹងព្រួតវាយនារីនោះទៀតផង តែប៉ូលិសក៏មកដល់ទាន់ទើបឃាត់ក្រុម មនុស្សដែល ពោរពេញទៅដោយកំហឹង លើម្តាយក្មេងបាន កុំអីពួកគេ នឹងវាយនារីជាម្តាយនោះក្ស័យទៅហើយ។ នារីដៃដល់ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទពីបទឃាតកម្ម លើអនីតិជនជាកូន ហើយបញ្ជូន ទៅតុលាការកាត់ទោស៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង