CamNews

តារា 

Gong Yoo តួ​ប្រុស​ក្នុង​រឿង Train to Busan «រថ​ភ្លើង​ទៅ​ប៊ូ​សាន» បង្ហាញ​ពី​អារម្មណ៍​ឯកា ក្នុង​នាម

(កូរ៉េ)៖ លោក Gong Yoo តារាប្រុស ក្នុងរឿង «Train to Busan» ឬ «រថភ្លើងទៅប៊ូសាន» បានបង្ហាញពីអារម្មណ៍ពិតថា ការងារជាតារាសម្តែង ពេលខ្លះ ហាក់ដូចជាឯកាណាស់ ទោះបីជាយើងកំពុងឈរ នៅចំពោះមុខសាធារណជន មើលទៅបានទទួលនូវក្តីស្រឡាញ់ ពីពួកគេក៏ដោយ។

តារាសម្តែងកូរ៉េវ័យ៣៧ឆ្នាំរូបនេះ បាននិយាយថា លោកពិតជារវល់ជាមួយ ការសម្តែងណាស់ ក្នុងឆ្នាំ២០១៦នេះ ហើយការសម្តែង​នៅក្នុងសាច់រឿង «Train to Busan» មើលទៅហាក់ដូចជាកំសត់ណាស់ រវាងតួប្រុសស្រី តែលោកពិតជាពេញចិត្ត នឹងការសម្តែងគ្រប់រឿង ទោះបីជាហត់នឿយបន្តិចមែន។

លោក Gong Yoo ក្លាយជាតារាសម្តែង តាំងពីអាយុ១៥ឆ្នាំ តែលោកបញ្ជាក់​ថា វាមិនហត់នឿយដូចជាពេលនេះទេ ព្រោះឥលូវលោកពិតជាមមាញឹក នឹងការសម្តែងជាខ្លាំង តែលោកគិតថា ខ្លួនបានធ្វើការងារយ៉ាងល្អហើយ។

ក្រៅពីរឿង «Train to Busan» ដែលទទួលបានការគាំទ្រ ពីមហាជនហើយនោះ Gong Yoo ក៏ជាតួអង្គប្រុសម្នាក់ នៅក្នុងខ្សែភាពយន្តកូរ៉េថ្មីមួយទៀត គឺរឿង «The Age OF Shadows» ផងដែរ ជាមួយដៃគូរួមការងារ គឺលោក Song Kang Ho៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: ​Gong Yoo