CamNews

តារា 

តោះមកស្គាល់អត្តចរិកពិតរបស់ ខុនភី មិនមែនសុភាពដូចក្នុងរឿង "បុព្វេសន្និវាស" នោះទេ!!

ថៃ ៖ តោះមកស្គាល់អត្តចរិកពិតរបស់ ខុនភី មិនមែនសុភាពដូចក្នុងរឿង "បុព្វេសន្និវាស" នោះទេ ។ នេះបើយោងតាមការទម្លាយរបស់បងស្រីបង្កើតលោក ។ 

លោក Pope Thanawat គឺជាតារាសម្តែងល្បីបំផុតក្នុងឆ្នាំ ២០១៨ ក្រោយពីល្បីឈ្មោះក្នុងរឿងបុរាណដែលមានចំណងជើងថា "បុព្វេសន្និវាស" ។ ហើយនៅក្នុងរឿងនេះ ខុនភី ត្រូវបានគេដឹងថា មានអត្តចរិក សុភាព ប៉ុន្តែម៉ត់ចត់ ចាស់ទុំនិងស្តាប់បង្គាប់ឪពុកម្តាយ ប៉ុន្តែការពិតទៅមិនមែនបែបនេះទេ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

ប្រភពដដែលបន្តថា បងស្រីរបស់លោក Pope Thanawat គឺមានឈ្មោះថា Terng បានថ្លែងថា ប្អូនប្រុសរបស់ខ្លួនចូលចិត្តបង្អាប់និងលេងសើចជាមួយនិងខ្លួន ព្រមទាំងអ្នកម្តាយ យ៉ាងច្រើន ។ អ្វីដែលមិនគួរឲ្យជឿនោះគឺ ពេលដែលតារាសម្តែងវ័យ ៣៥ ឆ្នាំរូបនេះ ចេញទៅបំពេញការងារនៅខាងក្រៅ លោកបែរជាមនុស្សស្ងៀមស្ងាត់ម្នាក់ទៅវិញ ។ 

ក្នុងនោះផងដែរ លោក​ Pope សារភាពថា ខ្លួនពិតជាមានអារម្មណ៍ឯកោយ៉ាងខ្លាំង នៅពេលដែលបងស្រីរបស់ខ្លួន បានទៅបន្តការសិក្សានៅឯបរទេស ៕

 



លោក Pope thanawat និងបងស្រីបង្កើត

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Pope thanawat Bella ranee