CamNews

គ្រោះថ្នាក់ 

អស់ទាស់់ ! ក្រុមចោរ​គគ្រិច​ស្រែក​បញ្ជា​​ឲ្យ​រៀបចំ​ទឹក​​ឲ្យ​ងូត​ និង​ចំអិន​អាហារ​ឲ្យ​ស៊ី​សិន​ មុននឹង.

អាហ្វ្រិក: Peter Matawo អាយុ ៣៣ឆ្នាំ រស់នៅទឹកដីអាហ្វ្រិកខាងត្បូងនិយាយថា ក្រុមចោរបានសម្រុកចូលផ្ទះរបស់គាត់ ដើម្បីប្លន់ប្រាក់ ដោយយកកាំភ្លើងភ្ជង់ខ្លួន និងប្អូនប្រុសទៀតផង តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺក្រុមចោរដែលមានគ្នីគ្នាបីនាក់ មិនទាន់ប្លន់គាត់ភ្លាមទេ គឺពួកវាបែរជាស្រែកបញ្ជាឲ្យរៀបចំទឹកក្តៅឲ្យងូត និងចំអិនអាហារឲ្យពួកវាស៊ីសិន។ ពួកចោរបានផ្លាស់គ្នាចូលងូតទឹក បន្ទាប់ពី Matawo រៀបចំរួច ហើយក៏យកខោអាវបុរសរងគ្រោះស្លៀកទៀត មុននឹងស្រែកបញ្ជាឲ្យ Matawo ទៅចំអិនអាហារពួកវាស៊ី ក្រោយពីឆ្អែតហើយ ពួកវាក៏ប្លន់ប្រាក់ និងយកអាហារនៅសល់គេចបាត់។ ប៉ូលីសកំពុងស៊ើបអង្កេតករណីនេះ បន្ទាប់ពី Matawo និងប្អូនប្រុសអាយុ ២៣ឆ្នាំឈ្មោះ Daga ត្រូវក្រុមចោរចូលប្លន់ដល់ក្នុងផ្ទះបែបនេះ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news