CamNews

ព័ត៌មានជាតិ 

រថយន្តធន់ធំ២គ្រឿងបុកគ្នា គៀបជាប់មនុស្ស៣នាក់ នៅមុខព្រលានយន្តហោះ បណ្តាលឲ្យរងរបួសធ្ងន់

(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យគៀបជាប់មនុស្ស៣នាក់ ប្រុស២ ស្រី១ នៅក្នុងកាប៊ីន រងរបួសធ្ងន់ ស្ថិតនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ។

សេចក្តីរាយការណ៍បានបន្តថា ក្រោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង កម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះ៧១១ របស់អង្គភាពកងពលតូចលេខ៧០ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដោយនាំគ្នាជួយសង្គ្រោះជនរងគ្រោះ យកចេញពីកាប៊ីន ហើយដឹកទៅកាន់មន្ទីរពេទ្យ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh