ព័ត៌មានកំសាន្ត ៖ Seohyun ដែលជាសមាជិកក្រុម Girls’ Generation នាងត្រូវបានគេដាក់ ឈ្មោះថា ជាទេពធីតាតូច បន្ទាប់ពីបានឃើញ ការស្លៀកពាក់របស់នាង នៅក្នុងព្រឹត្តិការណ៍មួយកាលពីពេល ថ្មីៗនេះ ។
នៅថ្ងៃទី ២៧ ខែមេសា Seohyun ត្រូវបានគេប្រទះឃើញនៅក្នុងព្រឹត្តិការណ៍ម៉ូដផ្តាច់មុខ នៅក្នុងព្រឹត្តការណ៍មួយដែល មានចំណងជើងថា Calvin Klein Platinum ។ ការចូលរួមរបស់តារាចម្រៀងរូបនេះបានចាប់បានយកចិត្តទុកដាក់របស់កាសែតនិង អ្នកគាំទ្រ ។
Seohyun គ្រងឈុតសម្លៀកបំពាក់ ពណ៍ខ្មៅ ជាមួយនឹងកាបូប ដែលកាន់ជាប់ នឹងដៃរបស់នាង ពិតជាស្រស់ស្អាតពិតមែន ។
គួរបញ្ជាក់ឲ្យដឹងថា Seohyun ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីក្រុមអ្នកគាំទ្រ ដោយសារតែម៉ូតសម្លៀកបំពាក់ របស់នាង នៅក្នុងការចូលរួមព្រឹត្តការណ៍មួយដែលនាងបានចូលរួម ។
តារាចម្រៀងរូបនេះ ថែមទាំងត្រូវបានក្រុមអ្នកគាំទ្រ កោតសរសើរ ផងដែរថា នាងពិតជាសម្រស់ស្រស់ស្អាត មិនងាយមានការផ្លាស់ប្តូរពិតមែន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo