CamNews

ព័ត៌មានជាតិ 

ទាន់ហេតុការណ៍ ៖ ជនមិនស្គាល់មុខប្រើកាំភ្លើង AK បាញ់រះបណ្តាលឲ្យបុរសម្នាក់ ដាច់ម្រាមដៃ និងត្រូវក្បាលរង

(កំពត)៖ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខប្រើកាំភ្លើង AK ចូលបាញ់រះដល់ក្នុងផ្ទះបណ្តាលឲ្យដាច់ម្រាមដៃ និង ត្រូវក្បាលរង របួសធ្ងន់នៅម៉ោង ៨៖៤០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

នគរបាលស្រុកឈូក បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែមករា នេះថា ជនរងគ្រោះមានឈ្មោះ ផាត់ តាប់ អាយុ ៣៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ នគរបាលដដែលបន្តថា ក្រោយពីបាញ់លើជនរងគ្រោះហើយ ជនសង្ស័យបានរត់ចុះ ពីលើផ្ទះគេចខ្លួនបាត់ដោយពុំបានយកទ្រព្យសម្បត្តិអ្វីឡើយ។ ចំណែកជនរងគ្រោះត្រូវគេដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវ វែកមុខសញ្ញាយកមកផ្តន្ទាទោស និង ចាត់ការតាមច្បាប់៕


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh