CamNews

តារា 

តារាហូលីវូដ ដែលចូលចិត្ត ចោះសាច់ដាក់គ្រឿងអលង្ការ

តារាៗ តែងតែធ្វើអ្វីប្លែកៗ ដើម្បីទាក់ទាញ ភ្នែកទស្សនិកជន និង សារព័ត៌មាន ។ ការធ្វើអ្វី
ប្លែកៗនោះ មានដូចជាការ ពាក់សំលៀកបំពាក់ស្អាត ប្លែកៗ ជាមួយនិងគ្រឿងអលង្ការ ។
និយាយដល់រឿងអលង្ការ តារាៗមួយចំនួន ចូលចិត្តចោះសាច់ ពាក់គ្រឿងអលង្ការ លើសាច់
កន្លែងផ្សេងៗ លើរៀងកាយ ដូចជាតារាៗខាងក្រោមនេះ ៖


-Christina Aguilera ពិតជាតារាស្រីម្នាក់ ដែលល្បីនៅក្នុងពិភព ចំរៀងជាយូរឆ្នាំមកហើយ ។
ក្នុងជីវិតសិល្បៈ នាងបានចោះសាច់ដើម្បីពាក់គ្រឿងអលង្ការ ជាច្រើនកន្លែងដូចជា ច្រមុះ
និងក្រោមបបូរមាត់ ជាដើម ។



-Amanda Bynes ក៏ជាតារាសំដែង ដែលមានឈ្មោះក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយដែរ
ថ្មីៗនេះ នាងត្រឡប់មកជាមួយនិង ការចោះថ្ពាល់ដាក់ត្បូង ។



-Britney Spears តារាចំរៀងជើងចាស់ ដែលតែងតែល្បីក្នុង ឈុតសិចស៊ីរបស់នាង ។ នាង
ចូលចិត្តពាក់ក្រវិល ត្រង់ផ្ចិតរបស់នាង និង ច្រមុះកាលនាងនៅក្មេង ។



-Rihanna តែងតែឃើញនាង ពាក់ក្រវិលធម្មតាប៉ុណ្ណោះ តែថ្មីៗនេះនាងបានប្រាប់ថា នាងក៏
ចោះសាច់ត្រង់ដើមទ្រូង ដើម្បីដាក់គ្រឿងអលង្ការផងដែរ ។



-Lindsay Lohan តារាជើងចាស់ ដែលពាក់ក្រវិលនៅត្រង់ផ្ចិតដែរ ។



-Beyoncé នាងក៏ដូចគ្នាទៅនិង Britney និង Lindsay ដែរ ។



-Ke$ha នាងពាក់ក្រវិលនៅ ច្រមុះរបស់នាង ជាយូរណាស់មកហើយ ហើយនាងក៏ធ្លាប់ធ្វើ
អោយទស្សនិកជន ភ្ញាក់ផ្អើលផងដែរ ពេលដែលនាងបង្ហាញការបិត បន្ទះដែកលើស្នៀកផ្កា
របស់នាង ព្រោះទស្សនិកជនស្មានតែនាង ចោះសាច់មែនទែន ។



-Rooney Mara ជាតារាសំដែងម្នាក់ ដ៏ស្រគត់ស្រគំ តែដើម្បីអាចសំដែង ជាតួឯកក្នុងរឿងដែល
ឈ្មោះថា " The Girl With Dragon Tattoo " នាងត្រូវពាក់ក្រវិល នៅត្រង់ចិញ្ចើម ច្រមុះ និងមាត់
របស់នាង ។



-Dave Navarro ពិតជាធ្វើអោយគេភ្ញាក់ផ្អើលណាស់​ ពេលដែលគាត់បង្ហាញរូប ដែលគាត់ចោះ
សាច់ពាក់ក្រវិលត្រង់ ក្បាលដោះរបស់គាត់​ ។



-Janet Jackson ប្អូនស្រីរបស់ Michael Jackson ក៏ពាក់ក្រវិលនៅត្រង់ផ្ចិត Britney, Beyonce និង
Lindsay ដែរ ។



-Alyssa Milano, Miley Cyrus, Demi Lovato ក៏ពាក់ក្រវិលនៅ ត្រង់ច្រមុះដែរ ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood singer actress actor